CamNews

កុំព្យូទ័រ 

សាខាជាច្រើននៅអាមេរិច លក់បញ្ចុះតំលៃ Laptop MacBook ដល់ទៅជាង 400 USD

តាមបណ្តាហាងលក់រាយជាច្រើននៅអាមេរិច គេសង្កេតឃើញ តំលៃលក់របស់បណ្តា Laptop
MacBook Pro ស្រកថ្លៃចាប់ពី 100 ជាង 200 USD ក្នុងពេលដែលបណ្តាគំរូ Laptop MacBook
Pro Retina ធ្លាក់ថ្លៃដល់ទៅជាង 400 USD សំរាប់ម៉ូដែលមួយចំនួន។

ដើមឆ្នាំច្រើនតែជាដំណាក់កាលពិបាកមួយ សំរាប់ប្រព័ន្ធលក់រាយ ក៏ដូចជាសាខាលក់គ្រឿង
អេឡិចត្រូនិកធំៗ។ រឿងនេះវាកាន់តែត្រឹមត្រូវថែមទៀត ចំពោះផលិតផល Apple បើទោះជា
Brand Name ល្បីខ្លាំងទូទាំងពិភពលោកក៏ដោយ។

តាម Appleinsider, ការដែលគ្មានម៉ូដែលថ្មីបង្ហាញខ្លួន រហូតដល់ត្រីមាសទី II នៅឆ្នាំនេះ អាច
ជាមូលហេតុសំខាន់ដែលធ្វើឲ្យ ការលក់ផលិតផលរបស់ Apple ធ្លាក់ថ្លៃខ្លាំងដូច្នេះ។

តំលៃលក់សំរាប់ការធានាមួយឆ្នាំ​ ៖


តំលៃលក់សំរាប់ការធានាបីឆ្នាំ​ ៖

ផលិតផលដែលលក់បញ្ចុះតំលៃទាំងអស់នោះ គឺសុទ្ធតែជាផលិតផលហ្ស៊ីន ( Original ) របស់
ក្រុមហ៊ុន Apple ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: laptop MacBook apple hightech