CamNews

ព័ត៌មានបច្ចេកវិទ្យា 

iOne ចេញលក់ iPad Mini និង iPad with Retina Display​ ជាផ្លូវការ

ភ្នំពេញៈ ដោយមាន គាំទ្រច្រើន ពីសំណាក់អតិថិជន ក្រុមហ៊ុន iOne កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ
២០១២ កន្លងទៅថ្មីនេះ បានចាប់ផ្តើម ចេញលក់ ជាផ្លូវការនូវ ផលិតផលបច្ចេកវិទ្យា ចុងក្រោយ
បង្អស់ របស់ ក្រុមហ៊ុនApple ដូចជា iPad Mini និង iPad with Retina Display នៅតាមបណ្តា
ហាងនានា របស់ខ្លួន ដល់អតិថិជន នៅម្ពុជា ។

តាមការបញ្ជាក់ របស់តំណាងក្រុមហ៊ុន iOne បានឱ្យដឹងថា អតិថិជនទាំងអស់ នៅទូទាំងប្រទេស
កម្ពុជា អាចរកជាវ បានផលិតផលថ្មី គឺ iPad Mini(Wi-Fi & 3G) និង iPad with Retina Display
(Wi-Fi & 3G) នៅគ្រប់សាខារបស់ក្រុមហ៊ុន iOne ទាំងប្រាំពីរសាខាទូទាំងប្រទេស ។ តាមរយៈ
ការជាវនេះ អតិថិជនឹងទទួលបាន នូវអត្ថប្រយោជន៍ជាច្រើន ផងដែរ។

iPad Mini គឺជាផលិតផលថ្មី មានអេក្រង់ទំហំ៧.៩អ៊ីង ងាយស្រួលកាន់ និង បំពាក់ដោយកាមេរ៉ា
ទំហំ ៥ មេហ្គាភិចសែល អាចថតវីដេអូក្នុងកម្រិត Full HD1080p ថែមទាំងមានមុខងារ Face
Detection និង Video Stabilization ជាមួយនឹងមុខងារសំខាន់ៗ មួយចំនួនទៀត។ ដោយឡែក
iPad with Retina Display មានអេក្រង់ទំហំដល់ទៅ ៩.៧អ៊ីង ជាមួយនឹង LED-Backlit Multi-Touch
មាន សមត្ថភាពខ្ពស់បង្ហាញរូបភាព បានច្បាស់ និងមានសមត្ថភាពអាចទប់ស្កាត់ការ សឹករិចរឹល
បានយ៉ាង មានប្រសិទ្ធិភាព។ ជាពិសេស វាប្រើប្រាស់ ដោយបន្ទះឈីបប្រភេទថ្មី Dual-core A6X with
quad-core graphics ដែលអាចគណនា បានកាន់តែលឿន ព្រមទាំងអាច រូបភាពឯកសារ វីដេអូហ្គេម
កាន់តែច្បាស់ មិនរអាក់រអួល ហើយបំពាក់ដោយ កាមេរ៉ាទំហំ ៥មេហ្គាភិសសែល ដែលអាចថតវីដេអូ
ក្នុងកម្រិត Full HD 1080p និងមានមុខងារ Face Detectinon ក៏ដូចជា Video Stabilization ផងដែរ ។

គួបញ្ជាក់ផងដែរថា ក្រុមហ៊ុន iOne គឺជាក្រុមហ៊ុន នាំចូល និង ចែកចាយ ផលិតផល Apple ដ៏ធំបំផុត
ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយរាល់ ផលិតផលថ្មីៗទាំងអស់ ដែលនាំចូលមក គឺសុទ្ធតែ មានការ
ធានាត្រឹមត្រូវ ជូនដល់អតិថិជន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះ តែងតែបង្កើត កម្មវិធី សប្បាយ នានា
នៅតាមបណ្តា ហាងរបស់ខ្លួន (៦នៅភ្នំពេញ និង១នៅសៀមរាប) ដើម្បីឱ្យអតិថិជន គ្រប់គ្នា លេងហ្គេម
ឈ្នះរង្វាន់ផងដែរ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: iOne iPad 4 iPad mini tablet apple hightech