CamNews

Nokia បង្កើតកម្មវិធីអបអរសាទរទិវានៃក្តីស្រលាញ់នៅរាជធានីភ្នំពេញ

កាលពីវេលារសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ នៅឯផ្សារទំនើបស៊ីធីម៉ល,
Nokia បានរៀបចំកម្មវិធីកំសាន្តជាច្រើនប្រភេទ ដើម្បីជាការអបអរសាទរទិវានៃក្តីស្រលាញ់
ផង និងជាការថ្លែងអំណរគុណដល់អតិថិជនផង។

កម្មវិធីកំសាន្តទាំងនោះរួមមានដូចជា ការថតរូបអនុស្សាវរីយ៍ជាមួយផ្ទាំងរូបភាពស្នេហា
អមតៈរបស់ Nokia, គំនូររូបភាពអ្នកចូលរួមហើយផ្តល់ជូនភ្លាមៗដោយវិចិត្រករខ្មែរដៃឯក
និងការលេងហ្គែមឆ្លើយសំណួរទាក់ទងនឹងទូរស័ព្ទ Nokia ហ្គែមរៀបរូប និងហ្គែមរៀបពាក្យ
ជាដើម។ ចំពោះអ្នកចូលរួមលេងហ្គែម ក្រៅពីទទួលបាននូវភាពរីករាយ គឺទទួលបានវត្ថុ អនុស្សាវរីយ៍ផ្សេងៗដូចជា អាវយឺតចំនួនពីរ អាវ សំបុត្រកុនចំនួនពីរសន្លឹក ឬស្ករសំឡី
ចំនួនពីរដើម និងថែមទាំងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ Nokia ថែមទៀត។

តំណាងក្រុមហ៊ុន Nokia បានបញ្ជាក់ថា៖កម្មវិធីកំសាន្តខាងលើនឹងប្រព្រឹត្តទៅនៅរាជធានី ភ្នំពេញរហូតដល់ល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ នៅតាមទីតាំងចំនួនបីគឺ ផ្សារទំនើប
ស៊ីធីម៉ល ផ្សារទំនើបសុវណ្ណា និងមជ្ឈមណ្ឌលលក់ទូរស័ព្ទនៅតាមបណ្តោយមហាវិថីព្រះ
សីហនុ។ ក្នុងអំឡុងពេលនេះ Nokia ក៏មានកម្មវិធីលក់ពិសេសផងដែរចំពោះអតិថិជន
ដែល ជាវទូរស័ព្ទ Nokia N9 មជ្ឈមណ្ឌលលក់ទូរស័ព្ទ ដែលមានទីតាំងមហាវិថីព្រះសីហនុ
ទល់ មុខទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន Mobitel នឹងទទួលបានទូរស័ព្ទ Nokia ស៊ីមពីរ
ម៉ូដែល Nokia Asha 200 ចំនួន១គ្រឿងភ្លាមៗដោយឥតគិតថ្លៃ។


ដោយ៖ Nokia

Tags: nokiaphnom penhvalentine's day