CamNews

កីឡាអន្តរជាតិ 

វីដេអូ កំពូលក្មេងរពឹស ចូលទីលាន ឌឺអាជ្ញាកណ្ដាល និងក្រុមសន្តិសុខ ខណៈ River Plate និង Lanus កំពុងប្រកួត

អ្នកគាំទ្រជាកុមារម្នាក់ បានរត់ចូលទៅក្នុងទីលានប្រកួត ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញទាំងវាល
ស្មៅ នៅចំពេលដែលក្រុម River Plate ឈ្មោះ Lanus ២-០ ក្នុងក្របខណ្ឌនៃការប្រកួតដណ្ដើម
ពានរង្វាន់ជើងឯក Argentina ។


កុមារាម្នាក់ទើបមានអាយុ ប្រហែល ១០ឆ្នាំ បានរត់ចូលក្នុងទីលានបាល់ទាត់ ក្នុងអំឡុងនាទីចុង
ក្រោយនៃការប្រកួត និងទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រដទៃដែលកំពុងទស្សនា ដោយ​សារតែសកម្មភាពរពឹងចម្លែកប្រកប់ដោយភាពភ្ជាក់ផ្អើលរបស់ខ្លួន។

ពេលបានចូលដល់ទីលាន អ្នកគាំទ្ររូបនេះ ចាប់ផ្ដើមប្រលែងជាមួយកីឡាករទាំងពីរក្រុម និង
អាជ្ញាកណ្ដាល រួចក៏រត់តាមបណ្ដោយវាលស្មៅ មុនពេលត្រូវប្រឈមមុខនឹងសន្ដិសុខមាឌធំម្នាក់។
ទោះជាត្រូវប្រឈមនឹងការដេញចាប់ ប៉ុន្ដែ កុមារាម្នាក់នេះ បានឆ្លៀតលេងល្បែង “ឆ្មាដេញកណ្ដុរ”
ហើយបានធ្វើកាយវិការបញ្ឆោត ដើម្បីបោកសន្ដិសុខ បណ្ដាលឱ្យសន្ដិសុខម្នាក់ ដួលទាំងជំហរ
ទៅលើដី។ បន្ទាប់ពីបានយកឈ្នះសន្ដិសុខ កុមារារពឹសនេះ ក៏រត់វាង និងត្រដាងដៃ ធ្វើដូចខ្លួន​ឯង
ជាកីឡាករដែលទើបបានស៊ុតបញ្ចូលទី។

អ្នកគាំទ្រវ័យក្មេងនេះ បន្តប្រលែង លេងល្បែង “ឆ្មាដេញកណ្ដុរ” នៅលើវាលស្មៅ រហូតដល់មាន
សន្តិសុខផ្សេងទៀតមកធ្វើអត្តរាគម ទើបកុមារនេះព្រមឈប់។ កុមាររពឹសនេះ ត្រូវចាប់ខ្លួន និង
“អូស.ក” ចេញពីទីលាន ដើម្បីបញ្ចប់ “ភាពវឹកវរ”។



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/101greatgoals


Tags: River Plate Lanus Argentina fun boy