CamNews

នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល៖ អ៊ីរ៉ង់នៅពីក្រោយករណីបំផ្ទុះ គ្រាប់បែករថយន្ដនៅស្ថានទូត

នាយករដ្ឋមន្ដ្រីអ៊ីស្រាអែល លោក Benjamin Netanyah បានចោទប្រកាន់ទៅលើអ៊ីរ៉ង់ និង
ក្រុម Hezbollah នៅ Lebanon ថាជាអ្នកនៅពីក្រោយខ្នងការបំផ្ទុះគ្រាប់បែបរថយន្ដនៅស្ថាន
ទូតរបស់ខ្លួនប្រចាំប្រទេសឥណ្ឌា និង Gruzia ។

នៅក្នុងថ្ងៃទី ១៤កុម្ភៈ AFP បានរាយការណ៍ថា នាយករដ្ឋមន្ដ្រីអ៊ីស្រាអែល លោក Benjamin
Netanyah បានចោទប្រកាន់ទៅលើអ៊ីរ៉ង់ និងក្រុម Hezbollah នៅ Lebanon ថាជាអ្នកនៅពី
ក្រោយខ្នងការបំផ្ទុះគ្រាប់បែបរថយន្ដ ដែលមានបំណងសម្លាប់បុគ្គលិកស្ថានទូតនៃប្រទេស
នេះនៅឥណ្ឌា និង Gruzia ក្នុងថ្ងៃតែមួយ បណ្ដាលអោយមនុស្ស ៤នាក់រងរបួស។

ក្រៅពីនេះ លោក Netanyahu ក៏បានបង្ហាញការជឿជាក់ថា ក្រុង Tehran នៅពីក្រោយបញ្ហា
មួយចំនួនផ្សេងទៀត ដែលក្រុមមន្ដ្រីអ៊ីស្រាអែលយល់ថាជាការខិតខំត្រៀមខ្លួនសម្រាប់ការ
វាយប្រហារប្រឆាំងនឹងអ៊ីស្រាអែលរបស់អ៊ីរ៉ង់នៅ Gruzia, Azerbaijan និង ប្រទេសថៃ។

កន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែកនៅស្ថានទូតអ៊ីស្រាអែល
នៅឥណ្ឌាកាលពីថ្ងៃទី ១៣កុម្ភៈ


ទំព័រ The Jerusalem Post ដកស្រង់សំដីរដ្ឋមន្ដ្រីការបរទេស អ៊ីស្រាអែល លោក Avigdor
Lieberman បានអោយដឹងថា លោកសន្យាថា ជនដៃដល់ក្នុងការវាយប្រហារខាងលើនឹងត្រូវ
បានវែកមុខ។ "យើងមានវិធីអាចកំណត់អ្នកទទួលខុសត្រូវ រួមនិងជនដៃដល់ដែលបានបង្ក
ហេតុការណ៍នេះ"។
យោងតាម Reuters ការវាយប្រហារដោយគ្រាប់បែកទៅលើរថយន្ដរបស់បុគ្គលិកស្ថានទូត
អ៊ីស្រាអែលនៅ New Delhi បានបណ្ដាលមនុស្សពីរនាក់រងបួស។ ក្នុងថ្ងៃជាមួយគ្នានេះដែរ
ការវាយប្រហារដោយគ្រាប់បែកមួយផ្សេងទៀត ទៅលើរថយន្ដរបស់ស្ថានទូតអ៊ីស្រាអែល
នៅ Georgia មិនបានសម្រេច ដោយសារឧបករណ៍ផ្ទុះត្រូវបានគេដោះចេញ។

បុច្ចប្បន្ន អ៊ីស្រាអែលបានស្នើអោយបណ្ដាអង្គភាពរបស់ខ្លួន នៅបរទេសត្រូវមានការប្រុង
ប្រយ័ត្ន។
ទោះជាយ៉ាងណាក៏ដោយ Reuters បានរាយការណ៍ថា តំណាងរបស់អ៊ីរ៉ង់បានបដិសេធរាល់
ការចោទប្រការរបស់អ៊ីស្រាអែល៕

ដោយ ៖​ សូរីយ៉ា
ប្រភព ៖ GD

Tags: bombisraeliran