CamNews

ផ្ទះ8ខ្នងនៅសង្កាត់ស្រះចកបានក្លាយជាចំណីភ្លើង

កាលពីវេលាម៉ោងប្រមាណជា 7 យប់ នៅសង្កាត់ស្រះចក ខ័ណ្ឌដូនពេញមានអគ្គីភ័យមួយ
បាន កើតមានឡើង ដែលជាហេតុធ្វើឆេះផ្ទះអស់ 8 ខ្នង។ តាមប្រជាពលរដ្ឋរស់នៅក្បែរ
កន្លែងកើតហេតុ បានអោយដឹងថា នៅវេលាម៉ោងប្រហែល 7 យប់ គាត់ឃើញអណ្តាតភ្លើង
ចេញពីផ្ទះ ឈ្មោះ លោក ឡាយ ហើយពួកគាត់នាំគ្នាស្រែកឆោរឡោ ដើម្បីអោយប្រជាពល
រដ្ឋនៅជិត គ្នាជួយពន្លត់ដោយសារ តែផ្ទះ បង្កហេតុជាផ្ទះឈើ បានធ្វើភ្លើងឆេះកាន់តែខ្លាំងៗ។

បើយោងទៅតាម ប្រសាសន៍របស់ប្រជា ពលរដ្ឋរស់នៅក្បែរនោះបានអោយដឹងថា ការឆេះ
នេះ បណ្តាលមកពីទុសេ្សខ្សែភ្លើងហើយខ្លះទៀត និយាយថា អាចមកពីភ្លើងធូប។ លោក
នៅ សីហា ហៅ វេត អាយុ 27 ឆ្នាំ ដែលមានផ្ទះនៅជិតនោះ លោកបាននិយាយថា ទ្រព្យ
សម្បត្តិ របស់លោកត្រូវបានក្លាយទៅជាចំណីភ្លើងអស់ទៅហើយ ។

លោកតា សុខ ផន អាយុ 77 ឆ្នាំ មុខរបរ ប៉ះកង់គាត់មានស៊ីក្លូដែលជាយានជំនិះសំរាប់ដឹក
ឧបករណ៍ ប៉ះកង់។ លោកតាបានបន្តទៀតថា គាត់បានផ្ញើស៊ីក្លូនៅផ្ទះដែលបង្កហេតុក្នុង
មួយថ្ងៃ 2000 រៀល។ ដូចនេះម្ចាស់ផ្ទះត្រូវតែសងគាត់ ព្រោះគាត់មានតែស៊ីក្លូនេះទេ។ អ្នក
មីង លី ហួរ អាយុ 44 ឆ្នាំ ក៏ជាជនរងគ្រោះផងដែរ ផ្ទះរបស់គាត់ក៏ត្រូវឆេះអស់ដែរ។​យោង
ទៅតាម​សំដីជនរងគ្រោះខាងលើ បានអោយដឹងថា លោក ឡាយ ដែលជាម្ចាស់ផ្ទះ​បង្ក
ហេតុត្រូវ​តែសងពួកគាត់ ដើម្បីកុំអោយមានការធ្វើ ប្រហែសបែបនេះទៀត ម្យ៉ាងទៀត​
ពួកគាត់ខិតខំរកស៊ីទំរាំបានដូចសព្វថ្ងៃគឺពិបាកណាស់។ ចំពោះការខូចខាតទ្រព្យសម្បត្តិយើងពុំទាន់បានដឹងនៅឡើយទេ។ ជាចុងក្រោយពួកគាត់​ក៏បានអរគុណទៅដល់ក្រសួងមានសមត្ថកិច្ច និងក្រុមរថយន្តអគ្គិភ័យ​ដែលបានមកជួយ
ទាន់​ពេលវេលា។
យើងសង្កេតឃើញថាតាំងពីដើមឆ្នាំ 2012 មក អគ្គីភ័យមានចំនួន 20 លើកមកហើយ។






ដោយ៖ រ័ត្ន

Tags: phnom penhfirecalmet