ព័ត៌មានអន្តរជាតិ ៖ ឪពុកកូនពីរនាក់ ត្រូវបានរកឃើញពីក្នុងព្រៃជ្រៅប្រទេសវៀតណាមក្នុង
រយៈពេល ៤០ ឆ្នាំក្រោយ បន្ទាប់ពីបានរត់គេចចូលទៅទីនោះ អំឡុងពេលមានសង្គ្រាមជា
មួយនឹងសហរដ្ឋអាមេរិក នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារ
ព័ត៌មានបរទេស ដឹមីរ័រ ។
គួររំឭកផងដែរថា លោក Ho Van Thanh បានរត់ភៀសខ្លួនពីភូមិ Tra Kem ជាមួយនឹងកូន
តូចវ័យ ២ ឆ្នាំរបស់ខ្លួនឈ្មោះ Ho Van Lang ដោយសារតែមានភាពភ័យរន្ធត់ អំឡុងពេល
មានសង្រ្គាម ជាមួយនឹងសហរដ្ឋអាមេរិក ក្រោយពីមានការបំផ្ទុះគ្រាប់មីនសម្លាប់ភរិយា
របស់គាត់ និងកូនប្រុសពីររូបផ្សេងទៀត។
ទាំងពីរនាក់ឪកូនអាចរស់នៅក្នុងព្រៃនេះបាន ដោយធ្វើទីជម្រកនៅលើដើមឈើ ក៏ដូចជា
បរិភោគបន្លៃ ផ្លែឈើធ្វើជាអាហារទទួលទាន។ ចាប់តាំងពីពេលភៀសខ្លួននោះមក គាត់ក៏
បានបាត់ទំនាក់ទំនងជាមួយនឹងក្រុមមនុស្សទាំងពួង។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចំណាយពេលអស់រយៈពេលជាង ៥ ម៉ោង ឪពុកកូនទាំងពីរ
នាក់នេះ ក៏ត្រូវបានរកឃើញ បន្ទាប់ពីក្រុមអ្នករកអូស បានផ្តល់ព័ត៌មានថា បានរកឃើញ
មនុស្សចម្លែកពីរនាក់។ បើយោងតាមសម្តីមន្រ្តីផ្លូវការមកពីខេត្ត Quang Ngai អោយដឹង
ថា មកទល់នឹងពេលបច្ចុប្បន្ននេះ លោក Ho Van Thanh ដែលត្រូវជាឪពុកនោះមានវ័យ
៨២ ឆ្នាំហើយ ខណៈពេលដែលកូនប្រុសឈ្មោះ Ho Van Lang មានវ័យ ៤២ ឆ្នាំហើយ៕
ដោយ ៖ ពិសី
ប្រភព ៖ ដឹមីរ័រ