កាលពីប៉ុន្មានឆ្មាំមុន យើងធ្លាប់បានដឹងរួច ហើយថារដ្ឋាភិបាលយើង បានសំរេចដាក់ប្រកាសថា ភ្នំពេញនឹងធ្វើការ សាងសង់ពហុកីឡាដ្ឋាន ថ្មីមួយដែលទំនើប ស្អាតនិងធំជាង ពហុកីឡាដ្ឋានជាតិ អូឡាំពិក ។ ទស្សនិកជន ក៏បានទន្ទឹងរង់ចាំមើល ថាគំរោងនេះ ទៅជាយ៉ាងណាទៅហើយ?
ថ្មីៗនេះ យើងបានទទួល ព័ត៌មានខ្លះៗ អំពីគំរោងនៃការ សាងសង់ពហុកីឡាដ្ឋានថ្មី ដែលមាន ឈ្មោះថា " ពហុកីឡដ្ឋានមរតកតេជោ " ហើយ ។ បើតាមប្រភព ព័ត៌មានបានអោយដឹងថា ការ កសាងពហុកីឡាដ្ឋានមរតកតេជោ បានចាប់ផ្តើមដំណាក់កាលទី ១ ហើយដែលមាន ៤ គំរោង ។ គំរោងទី ១ សាងសង់ កន្លែងប្រកួតចំរុះ ដែលមានដូចជា វាយសី វាយកូនបាល់ និងកន្លែងប្រកួត កីឡាផ្សេងៗទៀត ។ គំរោងទី ២ សាងសង់ អាងហែលទឹក គំរោងទី ៣ សង់ទីលានបាល់ទាត់ និង ទី៤ សាងសង់កន្លែងសម្រាក និងហ្វឹកហាត់របស់កីឡាករ ។ គំរោងនេះនឹង ត្រូវសំរេចនៅឆ្នាំ ២០១៦ ។
ចំណែកកីឡាដ្ឋានធំ ដែលផ្ទុកអ្នកទស្សនា បានដល់ទៅ ៧៥០០០ នាក់នោះមិនទាន់ ចាប់ផ្តើមធ្វើ នៅឡើយទេ ។ តើកីឡាដ្ឋាននេះ នឹងសាងសង់ហើយ ទាន់ពេលការប្រកួត SEA Games 2023 ឬ ក៏យ៉ាងណា យើងមិនទាន់ដឹងឡើយ យ៉ាងហោចណាស់ ពេលនេះយើងដឹងពី ដំណាក់កាលនៃ កីឡាដ្ឋាននេះហើយ ៕
សម្រួល ៖ កុសល
ប្រភព ៖ pk,facebook