CamNews

តារា 

គ្រាន់តែចុះកិច្ចសន្យាថ្មីភ្លាម Ronaldo ទិញរថយន្តថ្មីភ្លែត..! ថ្លៃ ១,៣លានដុល្លារ

អ៊ីតាលី៖ ក្រោយពីកីឡាករល្បី លំដាប់លេខ២ពិភពលោក Cristiano Ronaldo បានបន្តកិច្ចសន្យា
រយៈពេល៣ឆ្នាំទៀត ជាមួយនឹង Real Madrid ក្រោមប្រាក់ឈ្នួលបន្ថែម ២៨,៥លានដុល្លារអាមេរិក
ដែលគាត់នឹងទទួលបានក្នុងមួយឆ្នាំ ។ គ្រាន់បន្តកិច្ចសន្យាភ្លាម Ronaldo ក៏បានត្រៀមទិញ រថយន្ត
ស៊េរីថ្មីរបស់អ៊ីតាលីម៉ាក LA Ferrari ដែលមានតម្លៃខ្ពស់ជាងគេ ពោលគឺ ១,៣លានដុល្លារ ។

រថយន្តម៉ូដែលទំនើបនេះ មិនទាន់បានធ្លាក់ មកលើដៃរបស់កីឡាករ ជនជាតិព័រទុយហ្គាល់ វ័យ២៨
ឆ្នាំនេះនៅឡើយទេ ដែលវាគ្រាន់តែជំហានដំបូងដោយផ្អែកទៅលើក្រុមហ៊ុន Farrari ដែលបានចេញ
ផ្សាយ នៅលើអ៊ីនធើណិត ដែលនឹងលក់ចេញនៅពេលឆាប់ៗខាងមុខនេះ ។ LA Ferrari ជា ក្រុម
ហ៊ុនផលិតរថយន្ត លំដាប់លេខ១ របស់ប្រទេសអ៊ីតាលី ជាប្រភេទរថយន្តស្ព័រ និងមានតម្លៃថ្ងៃរាប់
លានដុល្លារ ។

យ៉ាងណាមិញ Ronaldo ជាបេក្ខភាពទី១ ក្នុងការទទួលបានរថយន្តថ្មីនេះ ដែលវាជារថយន្តទំនើបទី៤
ហើយសម្រាប់ គាត់ ខណៈដែលកំពុង ធ្វើការចចារ ជុំវិញការធានារ៉ាប់រងមួយចំនួន តែប៉ុណ្ណោះ ។ ប្រ
សិនបើសុបិនក្លាយ ជាការពិត មែននោះ វានឹងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលម្តងទៀត ចំពោះអ្នកមាន
លំដាប់ទី៣ ពិភពលោកក្នុងវិស័យកីឡា បាល់ទាត់ Ronaldo ក្រៅពីរកបានចំណូលច្រើនជាងគេ ក្នុង
មួយឆ្នាំៗហើយនោះ ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- រូបភាព iPad mini ជំនាន់ទី២ មាន ស្គែនក្រយៅដៃ និងពណ៌ទឹកមាស
- iPhone 5 និង iPhone 5C ជួបបញ្ហាថ្មធ្ងន់ធ្ងរ ជាមួយ iOS 7

- ចេញលក់ iPhone ថ្មី មនុស្សជាច្រើននាក់ បោះបង់ Samsung

- Galaxy S4, S3 និង Note2 នឹងត្រូវបាន Update ឡើង Android 4.3 នៅចុងឆ្នាំនេះ

- Apple បញ្ចេញ Version Update iOS 7.0.2 កែសម្រួលកំហុស Lock Screen

- Facebook អនុញ្ញាតឲ្យអ្នកប្រើប្រាស់​ អាចធ្វើការកែសម្រួលកំហុស ក្នុងការសរសេរ ដែលបាន

បង្ហោះរួច បានហើយ (Edit Status)

- Selena Gomez ឡើងឆាកអត់ស្លៀកខោក្នុង ធ្វើឲ្យអ្នកគាំទ្រចងចាំមិនភ្លេច

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: ronaldo real madrid star sport LA Ferrari football