ក្រុមចោរប្លន់ដែលមានគ្នា ២ នាក់អាយុប្រហែល ១៨ ទៅ ១៩ ឆ្នាំបានសំរុកចូលទៅប្លន់ក្នុងហាង
បំរើសេវាកម្ម Internet មួយនៅសហរដ្ឋអាមេរិក បម្រុងនឹងប្លន់ម្ចាស់ហាង ប៉ុន្ដែត្រូវបានតាចាស់
ម្នាក់ ដកកាំភ្លើង ដេញចោរទាំងនោះទៅបាត់។
កាលពីថ្ងៃទី ១៣ កាក្កដា កន្លងទៅ មានក្រុមចោរប្លន់ដែលមានគ្នា ២ នាក់អាយុប្រហែល ១៨ ទៅ
១៩ ឆ្នាំបានសំរុកចូលទៅប្លន់ក្នុងហាងបំរើសេវាកម្ម Internet មួយនៅសហរដ្ឋអាមេរិក។ ក្រុមចោរ
វ័យក្មេងនេះមានប្រដាប់ដោយអាវុធ ដោយពួកគេបានសម្រុកចូលទៅក្នុងហាង Internet នោះដូច
ជាចោរដែលមានជំនាញណាស់ប៉ុន្តែនរណាទៅដឹងថាក្មេងអាយុ ១៨ ទៅ ១៩ ឆ្នាំ វាអាចគ្រាន់បើជាង
តាអាយុ ៧១ នោះ?
លោកតា Williams អាយុ ៧១ ឆ្នាំបានចេញមុខមកប្រដៅក្មេងៗពាក់មុខ ២ នាក់នេះជាមួយនឹងកាំ
ភ្លើខ្លីរបស់គាត់ ដោយបានបាញ់បំភ័យពួកចោរអោយរត់ប្រាស់យកតែអាយុ ហើយទំនងជាតក់
ស្លុតខ្លាំងផង។ លោកតា Williams មានលិខិតសំគាល់កាំភ្លើងហើយខាងមេធាវីរដ្ឋក៏បានបញ្ជាក់
ផងដែរថាការបាញ់នេះមិនខុសច្បាប់នោះទេ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ sky