អ្នកកំពុងតែពិបាកចិត្ត និងមិនមានការជឿជាក់លើខ្លួនឯង នៅពេលប្រើប្រាស់សម្លៀកបំពាក់
ស្អាតៗ ដោយសារតែរង្វង់ទី២របស់អ្នកធំពេក? ដើម្បីជួយកំលំអ និងកាត់បន្ថយទំហំនៃរង្វង់ទី
២របស់អ្នក សូមស្វែងយល់ដូចតទៅ។
សម្បករបស់ដំឡូងបារាំង សម្បកប៉ោម សារី មានជាតិសរសៃច្រើន ដូច្នេះវាក៏មានប្រយោជន៍
ច្រើនដល់សុខភាពរាងកាយ ក៏ដូចជាជួយរួមចំណែកបញ្ចុះទម្ងន់។
ធ្វើខ្លួនឱ្យរវល់ជាងមុន
នៅពេលទំនេរខ្លាំងពេក អ្នកប្រាកដជានឹងគិតរកអ្វីមកទំពាឱ្យបាត់អប្បសុខ ប្រការនេះនឹងមាន
គ្រោះថ្នាក់ខ្លាំងណាស់ ចំពោះអ្នកដែលមានបំណងសម្រកទម្ងន់។ ដូច្នេះ ដើម្បីចៀសវាងប្រការ
នេះ ល្អបំផុតគឺគួររកអ្វីមកធ្វើ ដូចជា រៀនដេរប៉ាក់ ជូតផ្ទះ ។ល។
ហូបទឹកឱ្យបានច្រើន
ទឹកគឺជារបស់ដែលចាំបាច់បំផុតសម្រាប់រាងកាយ វាមិនត្រឹមតែជួយឱ្យស្បែកស្អាតនោះទេ តែ
ក៏ជួយកែលំអរាងរៅរបស់អ្នក។ ការហូបទឹកច្រើននឹងជួយបញ្ចុះទម្ងន់ ដោយសារថា វានឹងជួយ
បណ្ដេញជាតិខ្លាញ់ដែលប្រមូលផ្ដុំនៅត្រង់ពោះ។ នៅមុនពេលហូបបាយ អ្នកគួរតែហូបទឹកមួយ
កែវជាមុន ដើម្បីកាត់បន្ថយការទទួលទានអាហារ។
ហូបយឺតៗ
ពេលអ្នកហូបអាហារយឺតៗ ទំពាឱ្យបានម៉ត់ នោះវានឹងជួយចៀសវាងបាននូវបញ្ហាទល់លាមក
ហើមពោះ និងកាត់បន្ថយការប្រមូលផ្ដុំជាតិខ្លាញ់នៅត្រង់ពោះ តាមរយៈនេះ រង្វង់ទី២របស់អ្នក
ក៏នឹងបានតូចជាងមុន។
ក្រុមអ្នកឯកទេសផ្នែកសុខភាព បានយល់ថា រាងកាយរបស់មនុស្ស ត្រូវធ្វើការជាខ្លាំងដើម្បីកិន
អាហារដែលយើងលេបចូល ដូច្នេះដើម្បីជួយដល់ប្រព័ន្ធរំលាយអាហារ អ្នកគួរតែទំពាឱ្យបាន
ដប់ដងមុនពេលលេបចូល។ ប្រសិនអ្នកហូបអាហារលឿនពេក អ្នកប្រាកដជានឹងត្រូវប្រឈម
នឹងជម្ងឺក្រពះ ហើយរង្វង់ទី ២របស់អ្នក ក៏នឹងធំឡើងផងដែរ។
ធ្វើលំហាត់ប្រាណឱ្យពោះ
នៅក្នុងជីវិតប្រចាំថ្ងៃ បូករួមទាំងពេលកំពុងនិយាយលេងជាមួយអ្នកដទៃ អ្នកគួរតែធ្វើលំហាត់
ប្រាណឱ្យពោះ ដោយការទម្រឹង ឬប្រឹងក្បាលពោះ និងធ្វើក្បាលពោះឱ្យផត។ ចូរធ្វើឱ្យការហាត់
ប្រាណបែបនេះ ក្លាយជាទម្លាប់ប្រចាំថ្ងៃ។ ប្រសិនធ្វើបានបែបនេះ វានឹងជួយរំលាយជាតិខ្លាញ់
ដែលសល់ក្នុងរាងកាយ ពិសេសនៅត្រង់ក្បាលពោះ។
ដើរដោយថ្មើរជើង និងលោតខ្សែ
ប្រសិនអ្នកព្យាយាមដើរដោយថ្មើរជើង ដូចជាការដើរទៅផ្សារ និងលោតខ្សែ ឬគ្រវីកងចង្កេះជា
ដើម ឱ្យបាន ៣០នាទីក្នុងមួយថ្ងៃ នោះវានឹងជួយធ្វើឱ្យប្រព័ន្ធស្រូបយកជីវិតជាតិក្នុងរាងកាយ
ដំណើរការល្អ កាត់បន្ថយជាតិខ្លាញ់ត្រង់ពោះ ជួយរំលាយអាហារបានស្រួល និងទប់ស្កាត់ការ
ប្រមូលផ្ដុំខ្លាញ់ នៅត្រង់រង្វង់ទី ២ របស់អ្នក៕
ដោយ ៖ តារា
ប្រភព ៖ LD