ទោះបីជា នៅមិនទាន់មានអ្នកណាដឹងប្រាកដថា Apple ពិតជាបង្ហាញណែនាំនូវ iPhone អេក្រង់ធំ ឬក៏អត់? អ្វីៗទាំងអស់ដែលពិភពបច្ចេកវិទ្យាបានដឹងពី iPhone 6 នៅពេលបច្ចុប្បន្ននេះ គឺសុទ្ធតែជា ព័ត៌មានចចាមអារាម ក៏ដូចជាការប៉ាន់ស្មានតែប៉ុណ្ណោះ។ បើទោះជាយ៉ាងណាក្តី Samsung នៅតែ បង្ហោះនូវ វីដេអូពាណិជ្ជកម្មមួយ ដោយធ្វើការចំអកចំៗទៅលើ iPhone 6 ក្នុងពេលដែលស្មាតហ្វូន មូួយនេះនៅមិនទាន់បាន បង្ហាញខ្លួននៅឡើយ។
តួអង្គពីររូប នៅក្នុងវីដេអូលើកនេះ ក៏ដូចជាបណ្តាវីដេអូដែលបានបញ្ចេញមកមុនៗដូច្នេះដែរ ពោលគឺ មនុស្សម្នាក់កាន់ប្រើ iPhone ហើយមនុស្សម្នាក់ទៀតប្រើស្មាតហ្វូនរបស់ Samsung។ ក្នុងពេលដែល អ្នកប្រើ iPhone បាននិយាយពីផលិតផលមួយដែលមានអេក្រង់ធំជាងមុន បន្ទាប់ពីទន្ទឹងរង់ចាំអស់ រយះពេល ២ឆ្នាំមកហើយនោះ អ្នកដែលប្រើប្រាស់ស្មាតហ្វូន Samsung បាននិយាយដោយគ្មានការ ចាប់អារម្មណ៍ តបវិញថាៈ "ហាក់ដូចជា វាបានលេចចេញតាំងពីយូរហើយតើ"?
ខាងក្រោមនេះ គឺជាវីដេអូពាណិជ្ជកម្មថ្មីបំផុតរបស់ Samsung ដែលបានវាយប្រហារលើ ផលិតផល ដែលមិនទាំងបង្ហាញខ្លួនផង របស់ Apple។ ទស្សនាដូចខាងក្រោម៖