កម្រនឹងមានអ្នកណាដឹងថា iPhone ដំបូង ប៊ឹះត្រូវបានគេហៅថា iPad ហើយក៏ប៊ឹះនឹងមានក្ដារចុច
ដូចទូរស័ព្ទធម្មតា។
ទូរស័ព្ទ iPhone ដំបូងត្រូវបានលក់ចេញក្នុងថ្ងៃទី ២៩ មិថុនា កាលពី ៥ឆ្នាំមុន។ តាំងពីពេលនោះ
មកដល់បច្ចុប្បន្ន Apple បានលក់ iPhone នៅទូទាំងពិភពលោក បានចំនួន ២៥០លានគ្រឿង ជួយ
អោយ Apple "ដណ្ដើមបានទឹកដី" ពីក្រុមហ៊ុនធំៗមួយចំនួន និងផ្លាស់ប្ដូរពិភពបច្ចេកវិទ្យាផងដែរ។
ជាមួយជោគជ័យដូចបច្ចុប្បន្ន គេកម្រនឹងបានដឹងថា iPhone ធ្លាប់ចាប់ផ្ដើមប្រកបដោយភាពលំ
បាក។ នៅក្នុងរយៈពេលដំបូងរបស់ iPhone គឺចាប់ពីនៅជា "ទារកក្នុងផ្ទៃ" រហូតដល់បានបង្ហាញ
ខ្លួនក្នុងទីផ្សារ ត្រូវបានគេសរុបនៅក្នុង ១០ចំណុចខាងក្រោម ៖
គំនិតបានកើតឡើង ៥ឆ្នាំ មុនពេល iPhone បង្ហាញខ្លួន
Steve Jobs ចាប់ផ្ដើមគិត កាលពី ១០ឆ្នាំមុន។ Steve Jobs ក៏បានគិតដល់ការអភិវឌ្ឍម៉ូដែល ទូរ
ស័ព្ទមួយតាំងពីឆ្នាំ ២០០២ និងមួយផ្នែកគឺដោយសារលោកដឹងថា ទូរស័ព្ទចលតនេះនឹងកាន់តែ
ទទួលបានមុខងារច្រើនជាងមុន និងធ្វើអោយ iPod ក្លាយជារបស់ហួសសម័យ។ ប៉ុន្ដែមកដល់ឆ្នាំ ២០០៥ ទើបក្រុមហ៊ុនបានចាប់ផ្ដើមជំហានដំបូងដើម្បីបង្កើតជាទូរស័ព្ទដែលលោក Steve Jobs ចង់
បាន។
ដំបូង Apple ចង់សហការណ៍ជាមួយ Motorola
ដំបូងឡើយ Steve Jobs បានទាក់ទងជាមួយ Motorola ដើម្បីអភិវឌ្ឍទូរស័ព្ទរបស់ Apple ដោយសារ
តែពេលនោះ Motorola កំពុងទទួលបានជោគជ័យជាមួយនឹង ម៉ូដែល Razr។ លទ្ធផលនៃទំនាក់
ទំនងសហការណ៍គ្នានេះ គឺ Motorola ROKR ដែលលោក Jobs បានឧទ្ទេសនាមកាលពីឆ្នាំ ២០០៥។
ប៉ុន្ដែ បើតាមទំព័រ Wired លោក Jobs បានដឹងថា នេះមិនមែនជាផលិតផលល្អ។ ខែកុម្ភៈក្នុងឆ្នាំ
ដដែល លោក Jobs មានកិច្ចប្រជុំសម្ងាត់មួយជាមួយ Cingular (ពេលនោះមិនទាន់ទិញយក AT&T)
និងបាននិយាយថា នឹងផលិតទូរស័ព្ទដោយខ្លួនឯង។
Steve Jobs ចង់ទាត់ក្រុមហ៊ុនអ៊ីនធើរណែតចោល
Jobs បានចិញ្ចឹមគំនិត បង្កើតប្រព័ន្ធអត់ខ្សែមួយដោយឡែកសម្រាប់ iPhone ដោយមិនចាំបាច់ត្រូវ
ការដល់ក្រុមអ្នកផ្គត់ផ្គង់។ John Stanton អ្នកដែលបាននិយាយពីបញ្ហានេះជាមួយលោក Jobs ។
លោក Jobs ចង់ស្វែងរកវិធីបង្កើតប្រព័ន្ធមួយដែលប្រើប្រាស់ Wi-Fi ។ លោក បានសម្រេចចិត្តបោះ
បង់គំនិតខាងលើ និងបានចុះកិច្ចព្រមព្រាងសហការណ៍ផ្ដាច់មុខយូរអង្វែងជាមួយ AT&T។
Apple ធ្លាប់គិតថា នឹងហៅ iPhone ថា 'iPad'
នៅមុនពេលប្រើប្រាស់ឈ្មោះ iPhone ក្រុមហ៊ុន Apple ក៏ធ្លាប់បានពិចារណាអំពីឈ្មោះផ្សេង ក្នុង
នោះមាន iPad ជាដើម។ ព័ត៌មាននេះ គឺយោងទៅតាមសៀវភៅ Insanely Simple របស់អ្នកនិពន្ធ
Ken Segall អ្នកដែលធ្លាប់បានសហករណ៍ជាមួយលោក Jobs ជាច្រើនឆ្នាំ ដើម្បីផលិតខ្សែវីដេអូ
សម្រាប់ការឃោសនារបស់ Apple។
ឈ្មោះ 'iPhone' ជារបស់ Cisco
មានបញ្ហាកើតឡើង ៖ Cisco ធ្លាប់បានកាន់កាប់ដោយស្របច្បាប់នូវឈ្មោះ iPhone។ សៀវភៅ Inside Apple របស់ Adam Lashinsky បានសរសេរច្បាស់ពីវិធីដែលលោក Jobs បានដាក់សម្ពាធទៅលើ
Sisco និង Charles Giancarlo អ្នកដឹកនាំផ្នែកអភិវឌ្ឍ ដើម្បីអោយបោះបង់ឈ្មោះនេះ ប៉ុន្ដែមិនប្ដូរ
ជាមួយអ្វីទាំងអស់។ នៅពេល Cisco មិនយល់ព្រម Apple នៅតែសម្រេចបញ្ចេញទូរស័ព្ទមួយប្រភេទ
ដែលមានឈ្មោះថា iPhone ភ្លាមនោះក៏ត្រូវបាន Cisco ប្ដឹងឡើងតុលាការ។ ប៉ុន្ដែដោយសារយុទ្ធ
សាស្ដ្រក្នុងការចចាររបស់ Jobs ក្រុមហ៊ុន Apple ក៏ទទួលបានយីហោ iPhone នេះ។
iPhone ប៊ឹះ ត្រូវបានបំពាក់ក្ដារចុចធម្មតា
នៅក្នុងកិច្ចសម្ភាសជាមួយ The Verge លោក Tony Fadell អ្នកគ្រប់គ្រងដំណើរការអភិវឌ្ឍផ្នែករឹង
របស់ iPhone និង iPod បានអោយដឹងថា Apple បានពិចារណាអំពីក្ដារចុចធម្មតាមួយសម្រាប់
iPhone។ Apple បានសម្រេចចិត្តមិនដើរតាមផ្លូវចាស់នោះទេ ប៉ុន្ដែនេះក៏ជាបញ្ហា "ក្ដៅ" មួយ។
Jobs មិនចូលចិត្តអ្នកអភិវឌ្ឍទីបី
App Store គឺជាជោគជ័យធំរបស់ Apple ប៉ុន្ដែ ទូរស័ព្ទ iPhone ដំបូងត្រូវបានបង្ហាញខ្លួនដោយមិន
មានឃ្លាំងកម្មវិធី ដោយសារតែលោក Jobs មិនចូលចិត្តគំនិតនេះ។
Jobs មិនចូលចិត្តអ្នកអភិវឌ្ឍទីបីដែលមកបង្កើតកម្មវិធីអោយ iPhone ដោយសារតែភ័យខ្លាចប្រការ
ផ្សេងៗ។ ប៉ុន្ដែបន្ទាប់ពីបញ្ចេញ iPhone លោក Jobs ក៏ចាប់ផ្ដើមមានគំនិតសុទិដ្ឋិនិយមជាងមុន។
iPhone ទទួលអម្រែកធ្ងន់ផ្ទុយពីការស្មាន
Cnet បានអោយដឹងថា ចំណុចខ្វះខាតគួរអោយកត់សម្គាល់បំផុតរបស់ iPhone សេរីដំបុង នោះគឺ
គ្មាន 3G។ ចំណែកទំព័រ New York បានសរសេរថា iPhone គឺជា "បដិវត្ដខុសឆ្គង" ដោយបានសង្កត់
ធ្ងន់ថា iPhone ខ្វះមុខងារដែលមាននៅលើទូរស័ព្ទធម្មតា។
iPhone 4GB ត្រូវ "ស្លាប់" បន្ទាប់ពីបានបង្ហាញខ្លួន ៣ខែ
ដំបូងឡើយ Apple បានលក់ iPhone 4GB ក្នុងតម្លៃ ៤៩៩ដុល្លារ និង iPhone 8GB តម្លៃ ៥៩៩ដុល្លារ
ប៉ុន្ដែ យុទ្ធសាស្ដ្រនៃតម្លៃនេះមិនបានសមតាមបំណងរបស់ក្រុមហ៊ុននោះទេ។ Apple ក៏បានប្រញាប់
បញ្ឈប់សេរី 4GB នៅពេលវាបានបង្ហាញខ្លួន មិនទាន់បាន ៣ខែ។ ខណៈនោះដែរ ក្រុមហ៊ុនក៏បាន
បញ្ចុះតម្លៃសេរី 8GB មកនៅត្រឹម ២០០ដុល្លារ។
ត្រូវចំណាយពេល ៧៤ថ្ងៃ ទើបលក់ iPhone បាន ១លានគ្រឿង
iPhone មិនបានទទួលជោគជ័យខ្លាំងក្លា នៅក្នុងជំហានដំបូងនោះទេ គឺត្រូវចំណាយពេល ៧៤ថ្ងៃ
ទើប Apple អាចលក់ iPhone បាន ១លានគ្រឿង និងបញ្ចប់នៅឆ្នាំ ២០០៧ ជាមួយនឹងចំនួនទូរស័ព្ទ
ដែលត្រូវបានលក់ចេញគឺ ១,៤លានគ្រឿង។ ដើម្បីប្រៀធៀបជាមួយនឹងត្រីមាសទី ២ ឆ្នាំ ២០១២ គឺ
មាន iPhone ចំនួន ៣៥លានគ្រឿងត្រូវបានលក់ចេញនៅទូទាំងពិភពលោក។ បន្ទាប់ពីបានបញ្ចុះ
តម្លៃ ចំនួន iPhone ដែលត្រូវបានលក់ចេញ បានកើនឡើង៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing