CamNews

អ៊ីរ៉ង់ ៖ សង្គ្រាមជិតមកដល់ !

ពីរលើកក្នុងប៉ុន្មានឆ្នាំមកនេះ អ៊ីស្រាអែលបានត្រៀមខ្លួនជាស្រេចដើម្បីវាយប្រហារទៅលើ
មូលដ្ឋាននុយក្លេអែររបស់អ៊ីរ៉ង់ ហើយត្រូវបានរារាំងដោយអាមេរិក ប៉ុន្ដែបច្ចុប្បន្ន ប្រទេសអ៊ីរ៉ង់
និងអ៊ីស្រាអែល កំពុងតែធ្វើដំណើរជិតទៅដល់ការផ្ទុះសង្គ្រាម ដែលប្រការនេះមិនមានអ្វីជា
អាថ៌កំបាំងទៀតនោះទេ។

រដ្ឋមន្ដ្រីក្រសួងការពារជាតិអាមេរិក លោក Leon Panetta បានថ្លែងជាមួយរដ្ឋមន្ដ្រី NATO ថា
ការវាយប្រហារមួយនឹងកើតមានឡើងនៅក្នុងប៉ុន្មានខែខាងមុខ។ នៅខាងក្នុងសេតវិមាន
លោក Leon Panetta ត្រូវបានគេដឹងថា បានព្រមានទៅកាន់ក្រុមយោធាថា គាត់គិតថា
អ៊ីស្រាអែល នឹងវាយប្រហារលើអ៊ីរ៉ង់នៅខែមិថុនា ឬខែសីហាខាងមុខ។

អ៊ីស្រាអែលព្រួយបារម្ភថា អ៊ីរ៉ង់នឹងអាចចូលទៅកាន់តំបន់មួយដែលពួកគេហៅថាជា "តំបន់
ការពារ" ជាកន្លែងដែលឧបករណ៍បរមាណូត្រូវបានលាក់ទុកជ្រៅក្រោមដី ដែលសូម្បីតែ
អ៊ីស្រាអែល ឬអាមេរិក ក៏មិនអាចទប់ស្កាត់ការប្រឹងប្រែងបង្កើតអាវុធនុយក្លេអែររបស់ក្រុង
Tehran ។

ប្រជាជន អ៊ីស្រាអែល មិនមានការជឿជាក់ទៅលើវិធានការនៃការដាក់ទណ្ឌកម្មដើម្បីបង្ខំ
អោយអ៊ីរ៉ង់បញ្ឈប់មហិច្ឆតានុយក្លេអែររបស់ខ្លួន បើទោះជាសេដ្ឋកិច្ចនៃប្រទេសនេះកំពុង
ទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការដាក់ទណ្ឌកម្ម។ មនុស្សភាគច្រើនយល់ថា វិបត្តិសេដ្ឋ
កិច្ចនៅអ៊ីរ៉ង់នឹងធ្វើអោយរដ្ឋាភិបាលនៃប្រទេសនេះ កាន់តែប្ដេជ្ញាចិត្តដើម្បីសម្រេចអោយបាន
នូវអាវុធប្រល័យលោកដើម្បីរក្សារបបរបស់ខ្លួន។

ប្រទេសអ៊ីរ៉ង់គឺជាអ្នកជំនាញក្នុងការប្រើប្រាស់តុចចារ ដើម្បីអូសបន្លាយពេលវេលាសម្រាប់
កម្មវិធីនុយក្លេអែររបស់ខ្លួន ហើយពេលថ្មីៗនេះ គេមិនបានភ្ញាក់ផ្អើលនោះទេ ខណៈដែល
ក្រុង Tehran អំពាវនាវអោយមានការចចារឡើងវិញ ប៉ុន្ដែពេលនេះក្រុមប្រទេសនៅអ៊ឺរ៉ុប
លែងជឿជាក់ទៅលើការចចារបែបនេះ។

កត្តាណាមួយដែលនឹងបញ្ឆេះភ្លើងសង្គ្រាមនេះ? សង្គ្រាមនេះគឺអាចនឹងបណ្ដាលមកពីកត្តា
មួយចំនួនដូចជា មន្ដ្រីការបរទេសអ៊ីស្រាអែលអាចនឹងត្រូវធ្វើឃាត ឬនាវាមុជទឹកអ៊ីរ៉ង់មួយ
គ្រឿងនឹងវាយប្រហារលើកប៉ាល់ដឹកទំនិញនៅលើឈូងសមុទ្រពែរ្ស៍ ដែលនេះនឹងមានទាក់
ទិននឹងអាមេរិក។ ឬមួយថា អ៊ីស្រាអែលយល់ឃើញថាខ្លួនត្រូវបញ្ចេញសកម្មភាពដើម្បីទប់
ស្កាត់ការប្រើអាវុធរបស់អ៊ីរ៉ង់ ដោយសារអ៊ីស្រាអែលដឹងថា រដ្ឋាភិបាលរបស់លោក Obama
នឹងមិនមានលទ្ធភាពច្រើន ក្នុងការបដិសេធខ្លាំងខ្លាទៅនឹងការវាយប្រហារនៅមុនការបោះ
ឆ្នោតប្រធានាធិបតិ។

អ៊ីរ៉ង់នឹងបញ្ឆេះសង្គ្រាម? អ្នកដែលមានជំហររឹងមាំនៅអ៊ីរ៉ង់ជឿថា ការវាយប្រហាររបស់ពី
ប្រទេសអ៊ីស្រាអែលនឹងធ្វើអោយកំហឹងជាតិសាសន៍ត្រូវផ្ទុះឡើង។ គេមិនច្រលំនោះទេ ដែល
យល់ថា ការប៉ះទង្គិតនឹងមានផលប៉ះពាល់ធំដល់ពិភពលោក បើទោះជាអ៊ីរ៉ង់មិនបិទឈូង
សមុទ្រពែរ៍្យ ក៏អាត្រាតម្លៃនៃការធានារាប់រងនឹងត្រូវឡើងខ្ពស់ដូចទៅនឹងតម្លៃរបស់ប្រេង។ អ្នកជំនាញការមួយចំនួនសន្និដ្ឋានថា តម្លៃប្រេងអាចនឹងឡើងដល់ ៣០០ដុល្លារ/ធុង។

អ៊ីរ៉ង់អាចនឹងធ្វើសកម្មភាពភេរវកម្មនៅកន្លែងណាមួយក្នុងពិភពលោក ជាពិសេសគឺនៅក្នុង
ប្រទេសជាសម្ព័ន្ធមិត្ដរបស់អាមេរិក និងប្រទេសអាមេរិកផ្ទាល់។

អ៊ីស្រាអែលនឹងត្រូវចូលទៅក្នុងសង្គ្រាមយ៉ាងសាហាវ។ កងកម្លាំង Hezbollah នៅ Lebanon
មានកាំជ្រួចតូចធំចំនួន ៥០.០០០ដើម។ អ៊ីស្រាអែលក៏បានដឹងអំពីភាពលំបាកក្នុងអំឡុង
ពេលដែលខ្លួនវាយប្រហារលើកងកម្លាំង Hezbollah កាលពីឆ្នាំ ២០០៦។ ផ្ទុយពីមុន ពេលនេះ
Hezbollah បានក្លាយជាកងប្រដាប់អាវុធដែលមានកម្លាំងខ្លាំងជាងមុន ដូច្នេះតំបន់ភាគខាង
ជើង ឬនៅទូទាំងប្រទេសអ៊ីស្រាអែល នឹងត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្រៅពីនេះ តំបន់ Gaza
ប្រទេសស៊ីរី រួមនិងអ៊ីរ៉ង់ដែលកំពុងមានកាំជ្រួចផ្ទាល់ខ្លួនចំនួន ១៥០.០០០ដើមផ្សេងទៀត
នោះក៏កំពុងតម្រង់មកកាន់អ៊ីស្រាអែលផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ XL

Tags: israeliranwar