CamNews

ប្លែកៗ 

នៅមាន​ជីវិត បន្ទាប់ពី​ត្រូវដាក់​ទោស ដោយ​ការព្យួរ.ក ១២នាទី

ទណ្ឌិត​ម្នាក់​ដែល​បាន​ទទួលទោស​ប្រហារជីវិត​នៅ​អ៊ីរ៉ង់ នឹង​ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព ដោយសារតែ នៅមាន​ជីវិត បន្ទាប់ពី​ត្រូវ​យកទៅ​ប្រហារជីវិត​ដោយ​ព្យួរ.ក រយៈពេល ១២នាទី។

ទណ្ឌិត​ម្នាក់​ កំពុង​ត្រៀម​ខ្លួន ទទួល​ទោស​ប្រហារ​ជីវិត​ ដោយ​ព្យួរ​.ក នៅ​អ៊ីរ៉ង់ (រូបថតរបស់ AP)

ទីភ្នាក់ងារសារព័ត៌មាន​អ៊ីរ៉ង់ ISNA កាលពី​ម្សិលមិញ បាន​ដកស្រង់​សំដី​របស់​រដ្ឋមន្ដ្រីក្រសួង​យុត្តិធម៌ Mostafa Pourmohammadi ឱ្យដឹងថា ៖ “មិនចាំបាច់​ដាក់ទោស​ប្រហារជីវិត​ម្ដងទៀត ចំពោះ​អ្នកទោស​ដែល​បាន​ទទួលទោស​ប្រហារជីវិត អាយុ ៣៧ ត្រកូល Alireza ។ ការ​កាត់​ដាក់ទោស​សាជាថ្មី​នឹង​​បង្ក​ឱ្យមាន​ផល​អាក្រក់​ដល់​កិត្តិយស​ប្រទេស​អ៊ីរ៉ង” ។

ជនល្មើស Alireza ត្រូវបាន​តុលាការ​កាត់​ឱ្យ​ទទួលទោស​ប្រហារជីវិត ដោយសារតែ​រត់ពន្ធ​គ្រឿង​ញៀន។ ជននេះ ត្រូវបាន​យកទៅ​ប្រហារជីវិត ដោយ​ការព្យួរ.ក ក្នុង​រយៈពេល ១២នាទី កាល​ពី​ដើម​​ខែតុលា ហើយ​ត្រូវបាន​គេ​ប្រកាសថា បាន​ស្លាប់។ មួយថ្ងៃ​ក្រោយមក នៅពេល​មក​ទទួល​សាកសព ពី​ពន្ធនាគារ ក្នុង​ក្រុង Bojnourd សមាជិកគ្រួសារ​របស់​សព​ទណ្ឌិត​នេះ បាន​ឃើញថា ជន​នេះ​​នៅ​មាន​ដង្ហើម ។

Alireza ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យឡើងវិញ ដោយមាន​ការឃ្លាំមើល​ពី​​ក្រុម​នគរ​បាល។ បន្ទាប់ពី​បាន​ពិនិត្យ ក្រុម​វេជ្ជបណ្ឌិត អះអាងថា អ្នកទោស​នេះ នៅមាន​ជីវិត នៅ​ឡើយ ដោយ​គ្រាន់តែ​ស្ថិតក្នុង​ស្ថានភាព​សន្លប់​នៅពេល​ត្រូវ​ព្យួរ.ក។

ករណី​របស់ Alireza បានធ្វើ​ឱ្យមាន​ការជជែក​វែកញែក​ជាខ្លាំង​ពី​សាធារណជន ក្នុងនោះ ក្រុម​អ្នក​ជំនាញ​​ផ្នែក​ច្បាប់​យល់ថា ជននេះ​គួរតែ​ត្រូវ​ព្យួរ.ក សាជាថ្មី។ ចំណែក កាលពី​សប្ដាហ៍​មុន អង្ការ​លើកលែងទោស​អន្ដរជាតិ បាន​អំពាវនាវ​ឱ្យ​អ៊ីរ៉ង់ លើកលែងទោស​ដល់ Alireza ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ចោរ​ទារ​ប្ដឹង​សារមន្ទីរ បន្ទាប់ពី​លួច​រូបគំនូរ ដោយសារ​សន្ដិសុខ​អន់

វីដេអូកំប្លែង ល្បីអស់ទាស់​ ពេញហ្វេសប៊ុក លេងភ្លេងហៅខ្មោច

ហ៊ានដុតកុមារអាយុ ១២ឆ្នាំ ទាំងរស់ ដោយសារតែ រឿងខ្សែខ្លែង



ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ aljazeera


Tags: Iran re-hang convict Alireza Bojnourd Mostafa Pourmohammadi