CamNews

ទូរស័ព្ទ 

រូបភាពដែលត្រូវបានចាត់ទុកថាជា Galaxy S IV បង្ហាញខ្លួន

នៅលើ Twitter បានលេចចេញនូវរូបភាពពីរ ដែលត្រូវបានចាត់ទុកថាជា Samsung Galaxy S IV
ជាមួយនឹងការរចនាម៉ូដស្អាត និងមិនមានប៊ូតុង Home។

រូបភាពទាំងពីរនេះ ត្រូវបានសមជិកឈ្មោះ @evleak បង្ហោះឡើង។ ​គាត់ជាបុគ្គលដ៏សកម្មមួយ
ដែលធ្លាប់បានបង្ហោះ នូវរូបផលិតផលជាច្រើនមុនថ្ងៃបង្ហាញខ្លួន ដែលថ្មីៗនេះគឺ Lumia 720 និង
520, HTC One, Huawei Ascend Mate...

ក្នុងនោះ បណ្តាព័ត៌មានដែលបុគ្គលម្នាក់នេះបង្ហោះឡើង ទទួលបានការចាប់អារម្មណ៍ច្រើនពី
មនុស្សទូទៅ។ បើទោះជា វាគ្រាន់តែជារូបក្រាហ្វិក, មនុស្សជាច្រើនសង្ឃឹមថា Galaxy S IV
នឹងរូបរាងដូច្នេះ ពោលគឺ ស្តើង តែរចនាម៉ូដរឹងមាំជាង S III, វាមិនធំខ្លាំងទេ បើប្រៀបនឹង S III
ប៉ុន្តែអេក្រង់របស់វាមានទំហំធំជាងច្រើន។

រួមជាមួយរូបភាព ក៏មានព័ត៌មានស្តីពីរូបសណ្ឋានរបស់វាផងដែរ ដែលក្នុងនោះយើងឃើញថា
Galaxy S IV មានមេម៉ូរីក្នុងឡើងដល់ 64 GB, RAM 2 GB, camera 13 megapixel។

ទន្ទឹមនឹងនោះ ទស្សនាវត្តីអាមេរិច New York Times បានឲ្យដឹងថា Galaxy S IV នឹងបង្ហាញខ្លួន
នៅសប្តាហ៍ក្រោយ ហើយមានបំពាក់នូវបច្ចេកវិទ្យា Eye-tracking, ដែលអាច Scroll អេក្រង់តាម
រយះចលនាផ្លាស់ប្តូរនៃភ្នែក។ មានន័យថា អ្នកប្រើប្រាស់មិនចាំបាច់ យកដៃប៉ះអេក្រង់ ដើម្បីអូស
ចុះក្រោម ឡើងលើ មើលខ្លឹមសារអត្ថបទទៀតទេ គឺអ្នកអាចធ្វើរឿងនេះបាន តាមរយះទិសដៅ
សម្លឺងមើលរបស់ភ្នែកអ្នកតែប៉ុណ្ណោះ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Galaxy S IV samsung smartphone hightech