CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញហើយ បំណែកកំទេចកំទី យន្តហោះ និង សាកសពមនុស្សស្លាប់ ខណៈបញ្ជូនអ្នកមុជទឹក ទៅបញ្ជាក់បន្ថែម

ព័ត៌មានអន្តរជាតិ ៖​ រសៀលថ្ងៃអង្គារ ទី ៣០ ប៉ុន្មាននាទី មុននេះបន្តិច ទំព័រសារព័ត៌មានបរទេេស សឹង្ហ បុរី channelnewsasia បានចុះផ្សាយអោយដឹងថា បណ្តាបំណែកកំទេចកំទី យន្តហោះ និងសាកសព មនុស្សម្នាក់ ត្រូវបានគេប្រទះឃើញ នៅឯប្រជុំកោះ Kalimantan អំឡុងប្រតិបត្តិការ ស្រាវជ្រាវតាមអា កាសស្វែងរកយន្តហោះ បាត់ខ្លួនជើងហោះហើរ QZ8501 របស់ក្រុមហ៊ុន AirAsia ។

សេចក្តីរាយការណ៍ ពីអគ្គនាយកដ្ឋាន នៃភ្នាក់ងារ ស្រាវជ្រាវ និងស្វែងរក ក្នុងស្រុក ប្រទេសឥណ្ឌូនេស៊ី ndonesia's National Search and Rescue Agency លោក Marshal FH Bambang Soelistyo អោយ ដឹងថា ៩៥ ភាគរយ បំណែកកំទេចកំទីទាំងនេះ ពិតជារបស់យន្តហោះបាត់ខ្លួនខាងលើ ។

គួររំឮកថា ក្រុមអ្នកមុជទឹក មានគ្នាដល់ទៅ ១១ នាក់ កំពុងតែធ្វើដំណើរ ទៅកន្លែងប្រទះឃើញសព ខាងលើ ម្តុំកោះ Kalimantan ។ ក្រុមគ្រួសារ ក៏ដូចជា សាច់ញ្ញាត្តិក្រុមអ្នកធ្វើដំណើរបាត់ខ្លួនជាមួយនឹង យន្តហោះខាង បានអោបគ្នាទ្រហ៊ោយំ ខណៈបានលឺព័ត៌មាន ដ៏ក្រៀមក្រំ ជាដំណឹងអាក្រក់មួយនេះ៕

- អាន ៖ Update : បំណែកកំទេចកំទី ដែលបានប្រទះឃើញ នោះ ពិតជាបំណែកយន្តហោះ AirAsia ដែលបានធ្លាក់

- អាន ៖  ព័ត៌មានលម្អិត ថ្ងៃទី ៣ តាមស្វែងរក យន្តហោះ បាត់ខ្លួន ក្រុមហ៊ុន AirAsia ខណៈមានតម្រុយខ្លះៗ

- អាន ៖  ថ្ងៃអង្គារនេះ អាមេរិក បញ្ជូន នាវា ពិជឃាត ម៉ីស៊ីល ជួយរុករក យន្តហោះ បាត់ខ្លួន ក្រុមហ៊ុន AirAsia

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501