CamNews

ក្រឡាប់រថភ្លើងនៅកាណាដា បណ្ដាលអោយមនុស្សជិត ១០០នាក់ស្លាប់ និងរងរបួស

យ៉ាងហោចណាស់មានមនុស្ស ៣នាក់បានស្លាប់ និងជាង ៧០នាក់ផ្សេងទៀតរងរបួសធ្ងន់
បន្ទាប់ពីរថភ្លើងមួយខ្សែ បានរអិលកង់ចេញពីផ្លូវដែកដោយសារភ្លៀងធ្លាក់ខ្លាំងនៅភាគខាង
ត្បូង Ontario ប្រទេស Canada ។

កាលពីថ្ងៃទី ២៦ ខែកុម្ភៈ​កន្លងទៅ នៅក្បែរ Burlingto ភាគខាងត្បូង Ontario នៃប្រទេស
Canada មានគ្រោះថ្នាក់រថភ្លើងមួយបានកើតឡើងដោយសារតែការរអិលកង់ចេញពីផ្លូវដែក
បណ្ដាលអោយមនុស្ស ៣នាក់បានស្លាប់ និង ជាង ៧០នាក់ទៀតរងរបួស។

តាមព័ត៌មានពីដំបូងបានអោយដឹងថា រថភ្លើង VIA Rail ដឹកអ្នកដំណើរប្រមាណជា ៧៥នាក់
ចេញដំណើរពី Niagara (តំបន់ទេសចរណ៍ល្បីឈ្មោះក្នុងពិភពលោក) ទៅកាន់ Toronto
ត្រូវជួបនឹងគ្រោះថ្នាក់នៅក្នុងវេលាម៉ោង ១៥និង៣០នាទី(ម៉ោងក្នុងស្រុក) ថ្ងៃទី ២៦ កុម្ភៈ។
បច្ចុប្បន្ន មូលហេតុនៃគ្រោះថ្នាក់នេះកំពុងត្រូវបានស្រាវជ្រាវជាបន្ដ។ ការជួយសង្គ្រោះកំពុង
ត្រូវបានធ្វើឡើង និងតាមការសន្និដ្ឋាន ចំនួនអ្នកស្លាប់អាចនឹងកើនឡើងច្រើន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD

Tags: accidentcanadatrain accident