ក្បួននិងយុទ្ធសាស្ត្រ ដែលបានរៀបចំនិងត្រៀម ដោយក្រុមជំរើសជាតិ Germany ពេលនេះកំពុង តែស្ថិតក្នុងភាព រង្គោះរង្គើហើយ ខណៈពេលក្រុមនេះ នឹងជួបជាមួយបារាំង ក្នុងវគ្គ ៨ ក្រុមចុង ក្រោយ ។
បើយោងតាមសារព័ត៌មាន Mirror បានអោយដឹងថា កីឡាករ ៧ នាក់របស់ក្រុម Germany កំពុងតែ មានជំងឺផ្តាសាយធំ ។ លោកគ្រូ Joachim Low បានអោយដឹងថា កីឡាករទាំង ៧ នាក់កំពុងតែ មានជំងឺ តែយើងសង្ឃឹមថា ពួកគេនឹងអាច ជាសះស្បើយមកវិញ មុនពេលដែល ការប្រកួតមក ដល់ក្នុងពេលឆាប់ៗនេះ ។ ប្រភពដដែល បានអោយដឹងថា កាលពីការប្រកួត ជាមួយ Algeria កីឡាករឆ្នើម Mats Hummels មានជំងឺផ្តាស់សាយធំ នេះឯងហើយក៏បានបន្ត ឆ្លងទៅកីឡាករដទៃ ទៀត តៗគ្នា ។ តែយ៉ាងណាមិញ Mats Hummels បានបង្ហោះរូបរបស់ខ្លួន នៅឯឆ្នេរសមុទ្រហើយ ប្រាប់ទស្សនិកជនថា គាត់បានជាសះស្បើយវិញហើយ ។
ខាងក្រុម Germany មិនបានបញ្ចេញឈ្មោះ កីឡាករទាំង ៧ រូបដែលកំពុង មានជំងឺនោះទេ តែ ពួកគេបានប្រាប់ថា ជំងឺទាំងនោះប្រហែល ជាកើតឡើងតែដោយសារ ម៉ាស៊ីនត្រជាក់ និងការ ផ្លាស់ប្តូរ អាកាសធាតុញឹកញាប់ ហើយសង្ឃឹមថានឹង ជាសះស្បើយឆាប់ៗនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ mirror