CamNews

រូស្ស៊ី ៖ រថយន្ដរេចង្កូត ត្រូវកុងតឺន័របុកខ្ទេចគ្មានសល់

គ្រោះថ្នាក់រថយន្ដដ៏គួរអោយរន្ធត់មួយបានកើតឡើងរវាងរថយន្ដ Nissan Navara និង
កុងតឺនឺរ នៅផ្លូវ M-7 ក្នុងសង្កាត់ Petushki នៃតំបន់ Vladimir ក្បែរភូមិ Omutischi កាល
ពីថ្ងៃទី ២៤ កុម្ភៈ បណ្ដាលរថយន្ដ Nissan Navara ត្រូវខ្ទេចជាបំណែកតូចៗ។

បន្ទាប់ពីគ្រោះថ្នាក់បានកើតឡើង គេបានឃើញអ្នកបើកបររថយន្ដ Nissan នោះត្រូវខ្ទេច
ខ្លួនទាំងស្រុង នៅសល់តែជើងម្ខាងដែលគេអាចមើលឃើញ។

សាក្សីម្នាក់ ដែលបានឃើញហេតុការណ៍នេះបាននិយាយថា នាងបានឃើញមិត្តរបស់ខ្លួន
សា្លប់យ៉ាងអាណោច​អាធ័ម។ នាងថ្លែងថា ៖ "អ្នកដែលបានស្លាប់ក្នុងគ្រោះថា្នក់នេះឈ្មោះ
Alexander គឺជាអ្នកបើកបរល្អ និងមានបទពិសោធម្នាក់។ ពេលនោះ ខ្ញុំក៏កំពុងធ្វើដំណើរ
ទៅកាន់ផ្ទះរបស់គាត់...។

យោងតាមវីដេអូមួយបានបង្ហាញថា នៅតាមដងផ្លូវ M-7 ក្នុងសង្កាត់ Petushki គេឃើញមាន
ព្រិល និងទឹកកកនៅសងខាងផ្លូវ និងនៅលើទ្រូងផ្លូវ បណ្ដាលអោយរថយន្ដ Nissan នោះត្រូវ
រអិលកង់ និងរេចង្កូតទៅប៉ះនឹងរថយន្ដនៅខាងមុខ រួចក៏រេក្បាលទៅខាងឆ្វេងដៃ បុកនឹងរថ
យន្ដកុងតឺនឺរធំដែលកំពុងធ្វើដំណើរបញ្ច្រាសទិស បណ្ដាលអោយរថយន្ដ Nissan និងអ្នក
បើកបរត្រូវខ្ទេចជាបំណែកតូចៗ៕






ដោយ ៖ សូរីយ៉ា
ប្រភព ៖ proxywhore

Tags: russiacar accidentaccident​