CamNews

លោក Putin ៖ ខ្ញុំមិនភ័យខ្លាចចំពោះការធ្វើឃាត

លោកនាយករដ្ឋមន្ដ្រីរូស្ស៊ី Vladimir Putin បានអោយដឹងថា លោកមិនមានការភ័យខ្លាច
ចំពោះគម្រោងធ្វើឃាតមកលើរូបលោក ផ្ទុយទៅវិញ លោកមានបទពិសោធរស់នៅជាមួយ
វា តាំងពីឆ្នាំ ១៩៩៩។

នាយករដ្ឋមន្ដ្រីរូស្ស៊ី Vladimir Putin ថ្លែងនៅក្នុងសន្និសីទកាសែត បន្ទាប់ពីគម្រោង
ធ្វើឃាតមកលើរូបលោក មិនបានសម្រេច


មានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី ២៨ កុម្ភៈ បន្ទាប់ពីការចេញផ្សាយ
ព័ត៌មានអំពី កងសន្ដិសុខរូស្ស៊ីធ្វើសហការណ៍ជាមួយអ៊ុយក្រែន បានបំបែកគម្រោងធ្វើឃាត
មកលើរូបលោក នាយករដ្ឋមន្ដ្រី Vladimir Putin បានអោយដឹងថា មានការព្យាយាមក្នុងការ
បញ្ចប់ជីវិតរបស់ខ្ញុំតាំងតែពីមួយទសវត្សកន្លង ប៉ុន្ដែមិនបានសម្រេច ទោះជាយ៉ាងណាក៏
ដោយ លោកក៏មិនភ័យខ្លាចនៅចំពោះការគំរាមកំហែងនេះ។

លោក Putin ថ្លែងនៅក្នុងសន្និសីទកាសែតមួយ នៅ Astrakhan (ជាទីក្រុងមួយនៅក្បែរទន្លេ
Volga មានចម្ងាយពី Moscow ប្រហែល១.៣០០គ.ម) ថា ៖ �ខ្ញុំបានរស់នៅជាមួយប្រការនេះ
តាំងតែពីឆ្នាំ ១៩៩៩។ អ្នកអាចធ្វើអ្វីចំពោះវា? ប្រសិនពេលណា អ្នកក៏ចេះតែភ័យខ្លាច អ្នក
នឹងមិនអាចរស់នៅបាន ជាការជំនួសមកវិញ ចូរធ្វើអោយវា(ភេរវករ)ខ្លាចយើង�។

លោក Putin បន្ថែមថា ៖ �បណ្ដាមនុស្សដែលស្ថិតនៅក្នុងតំណែងដូចខ្ញុំ គឺត្រូវតែរៀនរស់នៅ
ជាមួយប្រការបែបនេះ�។

ក្រៅពីនេះ អតីតមន្ដ្រី KGB រូបនេះក៏បានសង្កត់ធ្ងន់ថា ការព្យាយាមធ្វើអាក្រក់បែបនេះរមែង
មិនបានសម្រេចគោលដៅ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Rian

Tags: putinrussiaassassinateassassination