រឿងហួសចិត្តមួយនេះ បានកើតឡើងនៅព្រលឹមថ្ងៃសៅរ៍សប្តាហ៍មុន ព្រោះតែស្រវឹងជោគជាំ
ក្រោយពីចូលរួមពិធីជប់លៀង គូស្នេហ៍មួយគូនៅប្រទេសអង់គ្លេសបានចូលច្រឡំផ្ទះអ្នកដទៃ
និងធ្វើរឿងក្តៅសាច់ភ្លាម នៅលើគ្រែរបស់ម្ចាស់ផ្ទះតែម្តង។ ហើយបុរសនោះថែមទាំងភ្លេច
ខោ បន្ទាប់ពីចាកចេញទៅវិញថែមទៀតផង។
គូស្នេហ៍ដែលចូលធ្វើរឿងក្តៅសាច់ ក្នុងផ្ទះអ្នកដទៃ
លោក Sean Thorne ដែលជាម្ចាស់ផ្ចះ រស់នៅភាគខាងកើត London ប្រទេសអង់គ្លេស បាន
មកឃើញ និងថែមទាំងថតនូវសកម្មភាពរបស់គូស្នេហ៍មួយគូខាងលើនេះ ហើបង្ហោះចូលក្នុង
Twitter។ លោក Sean Thorne បានឲ្យដឹងថា លោកត្រូវប្រមូលបោះចោលកម្រាលពូក ក្រោយ
ពីរឿងនេះបានកើតឡើង។ លោកបានបន្ថែមទៀតថា ភាគីនារីនោះថែមទាំងពឹងពាក់មិត្តភក្តិពីរ
បីនាក់មកផ្ទះរបស់លោក ដើម្បីសុំយករបស់មួយចំនួនដែលនាងបានភ្លេចក្នុងពេលដែលប្រញាប់
ប្រព្រឹត្តរឿងក្តៅសាច់ ដែលក្នុងនោះរួមានទាំងខោអាវក្នុងថែមទៀតផង។
លោក Sean Thorne បង្ហាញខោដែលបុរសនៃគូស្នេហ៍មួយគូ បានភ្លេចនៅផ្ទះរបស់គាត់
ដោយ៖ សិលា
ប្រភព៖ k14