អង់គ្លេស៖ ស្រ្ដីរាប់រយនាក់ដែលបានរៀបការ ជាមួយជនបរទេសត្រូវបានជួយ អោយផុតពីការ
ធ្វើជាទាសករ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់លោក David Cameron កាលពីថ្ងៃទី ០៧
ម្សិលមិញនេះ។ នាយករដ្ឋមន្ក្រីរូបនេះ ក៏បានបន្ថែមផងដែរថា លោកនិងចំនាយថវិកា ចំនួនកន្លះ
លានផោន ដើម្បីរៀបចំចាត់វិធានការចំពោះស្រ្ដីដែលបានរៀបការ ជាមួយប្ដីបរទេសហើយប្រ
ឈមមុខនឹងភាពជាទាសកររបស់គេ។
លោកបានសង្កត់ធ្ងន់ថា ឪពុកម្ដាយណាដែលបង្ខំអោយកូនរៀបការ ដោយស្ថានភាគ្រោះថ្នាក់
នោះច្បាប់នឹងចាត់វិធានការ ដោយបញ្ជូនឪពុកម្ដាយនោះទៅកាន់ពន្ធធានាគារភ្លៀម។ ថ្មីៗនេះ
ក៏មានសេចក្ដីជម្រាបពីស្ថាប័នរដ្ឋដែរថា មាររឿងរ៉ាវបែបនេះរហូតដល់ ១,០០០ ករណីដែលត្រូវ
បានដោះស្រាយជារៀងរាល់ឆ្នាំ។ ហើយនេះគឺជាបញ្ហាកង្វល់របស់រដ្ឋ។
លោកក៏បានបន្ដដែរថា ក្នុងនាមជាឪពុកម្ដាយត្រូវតែយកចិត្តទុកដាក់ អោយបានខ្ពស់ពីបញ្ហា
ទុកដាក់កូនចៅអោយមានគូរស្រករ។ គឺយើងមិនអាចធ្វើអ្វីតាមការគិតរបស់យើងទាំងស្រុង
ឡើយ យើងត្រូវសាកសួរកូនជាមុនសិន ដែលជាហេតុកុំអោយមានផលលំបាកទាំងកូន
គ្រូសារនិងសង្គមជាតិទៅថ្ងៃក្រោយ៕
ដោយ៖ សារិន
ប្រភព៖ dailymail