CamNews

ទូរស័ព្ទ 

Samsung Galaxy Note 4 បង្ហាញខ្លួនជាផ្លូវការ "ខ្លាំង, ការរចនាម៉ូត វត្ថុធាតុផ្សំដូច Galaxy Alpha"

Samsung ទើបតែធ្វើការបង្ហាញណែនាំជាផ្លូវការ នូវម៉ូដែល Galaxy Note ជំនាន់បន្ទាប់របស់ពួកគេ គឺ Galaxy Note 4។ Note 4 រចនាម៉ូតស៊ុមព័ទ្ធអេក្រង់ធ្វើពីអាលុយមីញ៉ូម ស្រដៀងទៅនឹងGalaxy Alpha ដែលទើបតែត្រូវបាន Samsung ធ្វើការណែនាំកាលពីពេលកន្លងទៅនេះមិនយូរប៉ុន្មាន។

ផ្នែកខាង ក្នុង Note 4 ដូចទៅនឹងទម្លាប់រាល់ដង វានៅតែបំពាក់នូវ Hardware ដ៏ខ្លាំងជាមួយនឹង CPU snapdragon 805 4 core 2.7Ghz ឬ 8 core ទៅតាមទីផ្សារនៃប្រទេសនីមួយៗ។ Note 4 មានអេក្រង់ ទំហំ 5"7 Super Amoled ជាមួយនឹងកំរិតរីសូលុយហ្សិន 2k 1440x2560 pixel។ រីឯថាមពលថ្មរបស់ Note 4 គឺ 3220mAh ជាមួយនឹងសមត្ថភាពសាកថ្មលឿនឆាប់ពេញ និងអាចសាកថ្មអត់ខ្សែជំនាន់ទី ២ ផងដែរ។ Galaxy Note 4 នឹងមានបួនពណ៌សម្រាប់ជ្រើសរើស រួមមាន ពណ៌ខ្មៅ ស មាស និង ផ្កាឈូក។

Galaxy Note 4 ត្រូវបានបំពាក់នូវ Sensor ស្គែនក្រយៅដៃ នៅលើប៊ូតុង Home ដូចទៅនឹង S5 និង  Alpha។ ផ្នែកខាងក្រោយ ក្រោមកាមេរ៉ា វាក៏បានបំពាក់នូវ Sensor វាស់ចង្វាក់បេះដូងផងដែរ។ 

លក្ខណៈសម្បត្តិមូលដ្ឋានរបស់ Galaxy Note 4 :

  • ប្រព័ន្ធ Network: 2.5G, 3G, 4G (Cat 4, Cat 6)
  • CPU: Snapdragon 4 core 2.7Ghz ឬ Exynos 8 core (1.9GHz Quad + 1.3GHz Quad-Core) តាមទីផ្សារ
  • អេក្រង់: 5.7", Quad HD Super AMOLED (2560 x 1440)
  • OS: Android 4.4
  • Camera ក្រោយ: 16 Mp, Smart OIS (ទប់រំញ័រដ៏ឆ្លាតវៃ), Camera មុខ: 3.7Mp, F1.9
  • អង្គចងចាំ: 32GB អាចបន្ថែមអង្គចងចាំតាមរយះកាត MicroSD រហូតដល់ 64GB
  • RAM 3GB
  • Sensor ស្គែនក្រយៅម្រាមដៃ
  • ថ្ម: 3220mAh, សាកបានរហ័ស, សាកអត់ខ្សែ
  • វិមាត្រ: 153.5 x 78.6 x 8.5mm
  • ទម្ងន់: 176g

- អាន ៖ ព័ត៌មានលម្អិត ស្តីអំពី Galaxy Note Edge ៖ Galaxy Note Edge ស្មាតហ្វូនអេក្រង់កោង រូបរាងថ្មីយ៉ាងស្អាតរបស់ Samsung

 

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: galaxy note 4 galaxy note edge Smartphone Samsung Hightech