CamNews

អាគារស្នាក់នៅ ៩ជាន់របស់រូស្ស៊ីត្រូ​វបាក់រលំ

នៅពេលការសង្គ្រោះកំពុងត្រូវបានធ្វើឡើងយ៉ាងបន្ទាន់ នៅកន្លែងកើងហេតុនៃការផ្ទុះហ្គាស
មួយនៅក្នុងអាគារស្នាក់នៅកំពស់ ៩ជាន់ នៅភាគខាងត្បូងប្រទេសរូស្ស៊ី ភា្លមនោះក៏ស្រាប់តែ
៦ជាន់នៃផ្នែកខាងលើរបស់អាគារនេះបាក់រលំក្នុងមួយប៉ព្រិចភ្នែក។

ការផ្ទុះហ្គាស បានកើតឡើងនៅផ្នែកទីពីរនៃអាគាររួមមួយដែលមានកំពស់ ៩ជាន់ និងមាន
៦ផ្នែក នៅក្នុងក្រុង Astrakhan ភាគខាងត្បូងប្រទេសរូស្ស៊ី កាលពីថ្ងៃទី ២៧ កុម្ភៈ។ ដំបូង
ការផ្ទុះនេះបានធ្វើអោយជាន់នៅខាងក្រោមនៃអាគារត្រូវខូចខាតធ្ងន់។ ខណៈពេលក្រុមអ្នក
ជួយសង្គ្រោះកំពុងញាប់ដៃដើម្បីយកជនរងគ្រោះចេញមកក្រៅ ភ្លាមនោះ ៦ជាន់នៅខាងលើ
ក៏ស្រាប់តែបាក់រលំចុះក្រោម។

សាកសពនៃជនរងគ្រោះ ៣រូប ត្រូវបានយកចេញពីគំនរបាក់បែក ខណៈដែលមនុស្សរាប់សិប
នាក់ផ្សេងទៀតរងរបួស។ បច្ចុប្បន្ន មនុស្សចំនួន ៩ នាក់ ត្រូវបានគេជឿថា កំពុងនៅក្រោម
គំនរបាក់បែកនៃអាគារនេះ៕






ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT

Tags: russiabuildingbroken