CamNews

ផែនដីធ្លាប់បានឆ្លងកាត់មហាគ្រោះ ប្រល័យលោក ចំនួនពីរលើក

អាចម៍ផ្កាយដ៏ធំមួយបានធ្លាក់មកលើផែនដី កាលពី ៦៥លានឆ្នាំមុន បណ្ដាលអោយសត្វដាយ
ណូស័រ ផុតពូជ ប៉ុន្ដែក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា កាលពីមុននោះ ក៏ធ្លាប់មានមហាគ្រោះធម្ម
ជាតិមួយបានកើតឡើង ខណៈដែលភ្នំភ្លើងបានផ្ទុះ បណ្ដាលអោយសត្វនៅក្រោមសមុទ្រភាគ
ច្រើន ត្រូវផុតពូជ។

 

ក្រុមអ្នកវិទ្យាសាស្ដ្រនៅសាកលវិទ្យាល័យ Washington អាមេរិក យល់ថា ផែនដីធ្លាប់បានឆ្លង
កាត់មហាគ្រោះប្រល័យលោកចំនួនពីរលើក។ ពួកគេយល់ថា ក្រៅពីការផុតពូជរបស់សត្វ ដាយ
ណូស័រ អាចម៍ផ្កាយដែលបានធ្លាក់មកលើផែនដីកាលពី ៦៥លានឆ្នាំមុន ក៏បានធ្វើអោយសត្វ
សមុទ្រភាគច្រើនត្រូវផុតពូជ ដោយនៅសល់តែ ខ្យង និងគ្រំ។

សម្រាប់មហាគ្រោះប្រល័យលោកដំបូង ត្រូវបានក្រុមអ្នកវិទ្យាសាស្ដ្របកស្រាយថា កើតឡើង
ដោយសារឥទ្ធិពលនៃភ្នំភ្លើងនៅតំបន់ខ្ពង់រាប Deccan ប្រទេសឥណ្ឌា មុនពេលផែនដីត្រូវប៉ះ
នឹងអាចម៍ផ្កាយ។ ការផ្ទុះភ្នំភ្លើងនេះ បានធ្វើអោយទឹកសមុទ្រក្ដៅឡើងៗ និងបានប្រល័យសត្វ
ក្នុងសមុទ្រស្ទើរតែទាំងអស់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ KH


Tags: Earth extinction space