ក្រុមអ្នកវិទ្យាសាស្ដ្រផ្នែកអវកាស បានរកឃើញ “បងប្អូនភ្លោះ” របស់ផែនដី មួយទៀតហើយ នៅ
ក្នុងប្រព័ន្ធផ្កាយមួយ ដែលមានចម្ងាយពីផែនដី ប្រមាណជា ២០០ឆ្នាំពន្លឺ (មួយឆ្នាំពន្លឺ មានចម្ងាយ
ប្រហែល ៩,៤៦១,០០០,០០០,០០០ គីឡូម៉ែត្រ)។
រូបភាពបង្ហាញអំពីភព KOI-314c
ភពថ្មីដែលទើបរកឃើញនេះ មានឈ្មោះថា KOI-314c មានទម្ងន់ប្រហាក់ប្រហែលនឹងផែនដី ប៉ុន្ដែ
វាធំជាងផែនដី ៦០%។ KOI-314c វិលជុំវិញ និងស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីផ្កាយមេរបស់វា ដូច្នេះ
កំដៅនៅលើភពនេះ ឡើងដល់ ១០៤អង្សាសេ។
ក្រុមអ្នកវិទ្យាសាស្ដ្រអះអាងថា ភព KOI-314c ត្រូវបានគ្របដណ្ដប់ដោយស្រទាប់ hydrogen និង
helium មានកម្រាស់រាប់រយគីឡូម៉ែត្រ។ ស្រទាប់ឧស្ម័ននេះ ត្រូវបានគេជឿថា កើតឡើងដូចទៅ
នឹងភព Neptune នៃ ប្រព័ន្ធព្រះអាទិត្យរបស់មនុស្ស មុននឹងបរិយាកាសមួយផ្នែករបស់វា ត្រូវបាត់
បង់ ដោយសារសម្ពាធពីផ្កាយមេ។
បណ្ឌិត David Kipping នៃមជ្ឈមណ្ឌលរូបវិទ្យាអវកាស Harvard-Smithsonian ឱ្យដឹងថា ៖ “ភពនេះ
អាចមានទម្ងន់ប្រហែលនឹងផែនដី ប៉ុន្ដែវាមិនដូចភពផែនដីទាំងស្រុងនោះទេ។ វាមិនមានខ្សែបែង
ចែកស្រទាប់ថ្មច្បាស់លាស់ ដូចផែនដី”។
ភព KOI-314c នេះ ត្រូវបានរកឃើញដោយចៃដន់ ខណៈក្រុមអ្នកវិទ្យាសាស្ដ្រធ្វើការវិភាគទិន្ន
ន័យពីកែវយឹតអវកាស Kepler ដើម្បីស្វែងរកបណ្ដាព្រះចន្ទ។
បណ្ឌិត Kipping ថ្លែងថា ៖ “យើងបានរកឃើញថា សញ្ញាទាំងឡាយបង្ហាញថា វាគឺជាភពមួយនៅ
ក្នុងប្រព័ន្ធព្រះអាទិត្យមួយ គឺមិនមែនជាព្រះចន្ទនោះទេ។ ដំបូង យើងមានការសោកស្ដាយដោយ
សារតែវាមិនមែនជាព្រះចន្ទ ប៉ុន្ដែក្រោយមក យើងពិនិត្យឃើញថាភព KOI-314c មានចំណុចជា
ដ៏ពិសេស”។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
រូបភាព នៃព្យុះរលកធំៗ បោកបក់ចក្រ ភពអង់គ្លេស
ចិន អង្កេត និងរកឃើញ មន្រ្តីជាង ៣៧,០០០ នាក់ ជាប់ពាក់ព័ន្ធ នឹងអំពើពុករលួយ
ទាន់ហេតុការណ៍ ៖ ១៤ នាក់ស្លាប់ ក្រោយឧបទ្ទេវហេតុ រត់ជាន់គ្នា
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Mirror