CamNews

ទូរស័ព្ទ 

អ្នកប្រើប្រាស់ iPhone កំពុងតែប្តូរទិសដៅ បាញ់តម្រង់ទៅ Galaxy S5

យោងតាមប្រភពពីគេហទំព័របច្ចេកវិទ្យា GSMArena, 26% នៃអ្នកប្រើប្រាស់ Samsung Galaxy S5 ថ្មីនៅប្រទេសអង់គ្លេស បានធ្លាប់ប្រើប្រាស់ iPhone កាលពីមុន។ នេះគឺជាចំនួនគួរឲ្យភ្ញាក់ផ្អើលគួរ សមមួយ បើប្រៀបធៀបជាមួយនឹងអ្នកប្រើប្រាស់ iPhone ប្តូរទៅប្រើ Galaxy S4 កាលពីឆ្នាំមុន ដែលមានតែ 12%។ បើគិតនៅលើទីផ្សារអឺរ៉ុបទាំងមូលគឺមានចំនួន 17% ចំណែកនៅអាមេរិច កន្លែង ដែលអ្នកប្រើប្រាស់ ស្មោះស្ម័គ្រជាមួយនឹងផលិតផល Apple ក៏មានចំនួន 8% នៃអ្នកដែលទិញ Galaxy S5 ថ្មីដែលពីមុនបានប្រើប្រាស់ iPhone។

វាពិតជាគួរឲ្យចាប់អារម្មណ៍ជាខ្លាំង នៅពេលដែលឃើញថា អ្នកប្រើប្រាស់ iPhone ក្នុងកំរិតមួយមិន តិចឡើយ កំពុងតែប្តូរទំនោរមកជ្រើសរើសប្រើ Galaxy S5 ជាពិសេសក្នុងពេលដែលលេចចេញនូវ ព័ត៌មានចចាមអារាមជាច្រើនបានឲ្យដឹងថា iPhone 6 នឹងមានអេក្រង់ធំជាងមុន។ ថ្ងៃដែលបង្ហាញ ណែនាំ iPhone ជំនាន់ថ្មី ត្រូវបានគេរំពឹងទុកថា នឹងប្រារព្ធធ្វើឡើងនៅចុងខែកញ្ញា ដូច្នេះអាចមាន មនុស្សជាច្រើននាក់ អស់ភាពអត់ធ្មត់នឹងរង់ចាំ Apple ដល់ពេលវេលានោះ។

ជាក់ស្តែង Galaxy S5 នៅតែស្ថិតនៅពីក្រោយ iPhone 5c និង 5s ក្នុងតារាងចំណាត់ថ្នាក់ឧបករណ៍ កាន់ដៃ ដែលលក់ដាច់បំផុតនៅក្នុងប្រទេសអង់គ្លេស។ បរិមាណលក់ iPhone 5c ទទួលបានចំនួន 11,1%, iPhone 5s ទទួលបាន 11% រីឯ Galaxy S5 ស្ថិតនៅលេខរៀងទីបី ជាមួយបរិមាណលក់ 9% លើទីផ្សារហ៊ុន។ ក្រៅពីនេះ Samsung នៅមានឧបករណ៍មួយផ្សេងទៀត ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី 5 នៅពីក្រោយ Moto G ជាមួយនឹង 6% លើទីផ្សារហ៊ុន៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ GSMArena, vreview

 


Tags: iPhone Galaxy S5 Smartphone Apple Samsung Hightech