CamNews

យល់ដឹង 

ក្រដាសប្រាក់៨​ប្រភេទ ពិបាកក្លែងបន្លំបំផុត

បច្ចេកវិទ្យាធ្វើប្រាកក្លែងក្លាយ គឺជាការគំរាមកំហែងមួយយ៉ាងធំចំពោះប្រទេសទាំងអស់ក្នុង
ពិភពលោក ដូច្នេះ គេតែងស្វែងរកវិធីច្នៃប្រឌិតដើម្បីបង្កើតបានក្រដាសប្រាក់ដែលពិបាក
ក្នុងការក្លែងបន្លំ។

ខាងក្រោមនេះ គឺជាប្រភេទក្រដាសប្រាក់ដែលពិបាកក្លែងបន្លំបំផុតនៅក្នុងពិភពលោក
ដែលទទួលស្គាល់ដោយអង្គការ International Association of Currency Affairs ។

១/ ក្រដាសប្រាក់ 10.000 tenge របស់ Kazakhstan


10.000 tenge របស់ Kazakhstan គឺជាក្រដាសប្រាក់ដំបូងក្នុងពិភពលោកដែលប្រើប្រាស់
សរសៃ jute ដែលអាចមើលឃើញទាំងពីចំហៀង។ Kazakhstan គឺជាប្រទេសមួយក្នុង
ចំណោមប្រទេសចុងក្រោយបំផុតនៃបណ្ដាប្រទេសឯករាជ(CIS)ដែលមានក្រដាសប្រាក់
ដោយឡែករបស់ខ្លួន។ ឆ្នាំ ១៩៩៥ ប្រទេសនេះបានបើកដំណើរការរោងចក្រផលិតក្រដាស
ប្រាក់ tenge ជាលើកដំបូង។

២/ក្រដាសប្រាក់ 50 Peso របស់ Mexico


ក្រដាសប្រាក់ 50 Peso របស់ Mexico ត្រូវបានធ្វើឡើងពីជ័រ polymer កៀបជាស្រទាប់ និង
អាចប្ដូរពណ៌ទៅតាមជ្រុងនិមួយៗដែលយើងមើល។ ប្រការនេះអាចជួយទប់ស្កាត់ការក្លែង
បន្លំយ៉ាងមានប្រសិទ្ធិភាព។ ក្រដាសប្រាក់ peso និង ដុល្លារនាពេលបច្ចុប្បន្ន គឺមានប្រភព
មកពីក្រដាសប្រាក់ដុល្លាររបស់អេស្ប៉ាញកាលពីសតវត្សទី ១៥។ Peso របស់ Mexico គឺជា
ប្រភេទក្រដាសប្រាក់ដែលត្រូវបានគេប្រើប្រាស់ច្រើនបំផុតទី ១២ ក្នុងពិភពលោក និងទី ៣
នៅទ្វីបអាមេរិក និងច្រើនបំផុតនៅអាមេរិកខាងត្បូង។

៣/ 1.000 kronor ស៊្វីស


Kronor បានក្លាយជាប្រាក់របស់ស៊្វីសចាប់តាំងពីឆ្នាំ ១៨៧៣។ ក្រដាសប្រាក់ 1.000 kronor
របស់ប្រទេសនេះប្រើប្រាស់បច្ចេកវិទ្យា microlensing ដូចទៅនឹងក្រដាសប្រាក់ 1.00 ដុល្លារ
របស់អាមេរិក។ ទន្ទឹមនឹងនេះ រូបភាពលិចបានធ្វើអោយក្រុមឧក្រិដ្ឋជនត្រូវចុះចាញ់។

៤/ 10 ដុល្លារហុងកុង


រូបភាពស្មុគស្មាញ រួមជាមួយនឹងបច្ចេកវិទ្យាបោះពុម្ភបែបអណ្ដែត ធ្វើអោយក្រដាសប្រាក់ 10
ដុល្លារហុងកុងពិបាកត្រូវបានគេក្លែងបន្លំ។ ដុល្លារហុងកុងជាប្រភេទប្រាក់ដែលត្រូវបានគេប្រើ
ច្រើនបំផុតទី ៨ ក្នុងពិភពលោក។

៥/ 10 rupee របស់នេប៉ាល


បច្ចេកវិទ្យាបោះពុម្ភនៅលើវត្ថុធាតុ polymer បូកជាមួយនឹងសរសៃលោហធាតុដ៏អស្ចារ្យ គឺ
ជាចំណុចពិសេសជួយអោយក្រដាសប្រាក់ 10 rupee របស់នេប៉ាល ពិបាកនឹងត្រូវបានគេ
ធ្វើក្លែងក្លាយ។

៦/ 1.000 dinar របស់អ៊ីរ៉ាក់


ក្រដាសប្រាក់ 1.000 dinar របស់អ៊ីរ៉ាក់ត្រូវបានបោះពុម្ភដោយទឹកថ្នាំអណ្ដែត បង្កើតបានជា
រូបពិសេសលើរចនាដែលមិនអាចយល់បានដោយងាយ។ ក្រៅពីនេះ គេបានប្រើប្រភេទទឹក
ថ្នាំពិសេសដែលអាចមើលឃើញក្រោមពន្លឺ ultraviolet តែប៉ុណ្ណោះដើម្បីបោះពុម្ភក្រដាសប្រាក់
នេះ។ ឆ្នាំ ២០០៣ អ៊ីរ៉ាក់បានប្រើប្រាស់បច្ចេកវិទ្យានេះសម្រាប់បោះពុម្ភក្រដាសប្រាក់ 50, 250,
1.000, 5.000, 10.000, និង 25.000 dinar ។ ក្រដាសប្រាក់ទាំងនេះក៏ត្រូវបានបោះពុម្ភកាល
ពីឆ្នាំ ១៩៧០ និង ១៩៨០។ រហូតមកដល់ខែ ១០ ឆ្នាំ២០០៤ ក្រដាសប្រាក់ 500 dinar ត្រូវ
បានបង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារ។

៧/ ក្រដាសប្រាក់ ២០ ផោនរបស់អង់គ្លេស


បច្ចេកវិទ្យា 3D បានធ្វើអោយការក្លែងបន្លំក្រដាសប្រាក់ 20 ផោនថ្មីរបស់អង់គ្លេសនេះ
ហាក់ដូចជាមិនអាចធ្វើទៅបាន។ ប្រាក់ផោនគឺជាប្រភេទប្រាក់ដែលត្រូវបានគេប្រើច្រើន
បំផុតទី ៤ ក្នុងពិភពលោក បន្ទាប់ពី ដុល្លារអាមេរិក ប្រាក់អ៊ឺរ៉ូ និងប្រាក់យ៉េនរបស់ជប៉ុន។

៨/ ក្រដាស 100ដុល្លារថ្មីរបស់អាមេរិក

ជាប្រភេទប្រាក់ដែលត្រូវបានគេប្រើច្រើនបំផុតក្នុងលោក ដុល្លារអាមេរិកតែងត្រូវបានក្រុម
សង្គមងងឹតក្លែងបន្លំជាបន្ដបន្ទាប់។ ដើម្បីធានាបាននូវសន្ដិសុខប្រាក់កាស អាមេរិកបាន
ខិតខំស្វែងរកវិធី និងបច្ចេកវិទ្យាថ្មីៗបំផុតសម្រាប់បោះពុម្ភក្រដាសប្រាក់របស់ខ្លួន។ ក្រដាស
ប្រាក់ 100ដុល្លារត្រូវបានបោះពុម្ភកាលពីឆ្នាំ ២០១០ ដោយប្រើបច្ចេកវិទ្យាបោះពុម្ភបែប
អណ្ដែតពិសេសរួមជាមួយនឹងការប្ដូរពណ៌នៅលើរូបភាពស្មុគស្មាញ បានធ្វើអោយវាក្លាយ
ជាក្រដាសប្រាក់ដែលពិបាកក្លែងបន្លំបំផុត។ ទន្ទឹមនឹងនេះ គេក៏ប្រើប្រាស់បច្ចេកវិទ្យាបោះ
ពុម្ភបែប 3D ដើម្បីបោះពុម្ភក្រដាសប្រាក់នេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Rediff

Tags: moneyfake