CamNews

ទូរស័ព្ទ 

ធ្មេចបើកៗ មិនទាន់ទាំងដឹងអីផង Note 4 ជិតចូលមកជំនួស តំណែងរបស់ Note 3 ទៅហើយ

បើយោងតាមព័ត៌មានចចាមអារាម កាលពីពេលថ្មីៗនេះ ពីប្រភពដ៏ជិតស្និទ្ធមួយជាមួយនឹង Samsung នៅក្នុងខែសីហា ឆ្នាំនេះ Samsung នឹងចាប់ផ្តើមផ្ញើលិខិតអញ្ជើញចូលរួម ព្រឹត្តិការណ៍បង្ហាញណែនាំ ផលិតផលថ្មីបន្ទាប់ របស់ក្រុមហ៊ុន ហើយជាក់ស្តែងវានឹងជាព្រឹត្តិការណ៍បង្ហាញណែនាំស្មាតហ្វូន Galaxy Note 4 ផលិតផលដែលត្រូវបានរំពឹងទុកថា នឹងបង្ហាញខ្លួននៅក្នុងខែ កញ្ញាខាងមុខនេះ។

Note 4 នឹងជាផលិតផល ដែលបានធ្វើឲ្យប្រសើរជាងមុនច្រើន បើប្រៀបនឹង Note 3

ក្រៅពីថ្ងៃបង្ហាញខ្លួន Galaxy Note 4 ប្រភពព័ត៌មានខាងលើ ក៏បានបញ្ជាក់ឲ្យដឹងពីលក្ខណៈសម្បត្តិ មួយចំនួនរបស់ Note 4 ផងដែរដូចជា វានឹងបំពាក់នូវអេក្រង់ទំហំ 5,7 inch កំរិតរីសូលុយហ្សិន 1.440 x 2.560 pixel ។ កំរិតរីសូលុយហ្សិននេះ នឹងធ្វើឲ្យកំរិតដង់ស៊ីតេភិចស្យែលនៅលើ Note 4 ឡើងដល់ 515 ppi ដែលជួយឲ្យ Note 4 អាចបង្ហាញនូវពន្លឺបានច្បាស់ជាងមុនច្រើន។

ម៉ូដែល Concept ជាច្រើន កាលពីពេលមុននេះ បានប៉ាន់ស្មានថា Note 4 នឹងបំពាក់អេក្រង់ QHD

Note 4 នឹងធ្វើការបង្ហាញណែនាំនៅថ្ងៃទី ៣ ខែកញ្ញា ខាងមុខនេះ មុនថ្ងៃសន្និបាត IFA 2014 តែ ប៉ុន្មានថ្ងៃប៉ុណ្ណោះ។ កាលពីឆ្នាំមុន Note 3 ក៏ត្រូវបាន Samsung បង្ហាញណែនាំនៅពេលវេលាដូចគ្នា នៅឯព្រឹត្តិការណ៍បច្ចេកវិទ្យានិយាយខាងលើ។ ជាមួយនឹង Galaxy S5, Galaxy S5 Prime និងពេល នេះគឺ Note 4 ដូច្នេះបណ្តាផលិតផលនៅក្នុងឆ្នាំ ២០១៤ របស់ Samsung សន្យាថា នឹងគួរជាទីចាប់ អារម្មណ៍ និងចង់ប្រើប្រាស់៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: Galaxy Note 4 Samsung Smartphone Hightech