CamNews

អ៊ីស្រាអែលត្រូវរងគ្រាប់កាំជ្រួច២៤០គ្រាប់ តំបន់ហ្គាហ្សាកំពុងរងការទម្លាក់គ្រាប់បែក

ក្នុងការប៉ះទង្គិចគ្នាដែលបានឈានដល់ថ្ងៃទី ៤ រវាងអ៊ីស្រាអែល និងកងប្រដាប់អាវុធ
ប៉ាលេស្ទីន នៅតំបន់ហ្គាហ្សា មានគ្រាប់កាំជ្រួច ២៤០ដើម ត្រូវបានបាញ់ ខណៈដែល
ចំនួនប្រជាជនប៉ាលេស្ទីន បានស្លាប់កើនឡើងដល់ ២៥នាក់។


កុមារត្រូវរងគ្រោះដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កំពុង
ត្រូវបានព្យាបាល
នៅមន្ទីរពេទ្យក្នុងតំបន់ហ្គាហ្សា

កងកម្លាំងការពាររបស់អ៊ីស្រាអែលបានអោយដឹងថា យ៉ាងហោចមានកាំជ្រួច ៤០គ្រាប់ត្រូវ
បានបាញ់ចូលមកកាន់អ៊ីស្រាអែលកាលពីម្សិលមិញ ក្នុងនោះមានគ្រាប់មួយចំនួនបានធ្លាក់
ក្បែរក្រុង Tel Aviv ចម្ងាយ ៤០គ.ម ខណៈដែលមួយគ្រាប់ផ្សេងទៀតបានធ្លាក់មកចំក្រុង
Ashdod កន្លែងដែលមានប្រជាជនប្រមាណជា ២០០.០០០នាក់រស់នៅ។

ចំណែកប៉ាលេស្ទីនវិញ មានជនស៊ីវិលយ៉ាងតិច ២នាក់ និងកងប្រដាប់អាវុធ ៤នាក់បានស្លាប់
ក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាកាលពីម្សិលមិញ។

ការទម្លាក់គ្រាប់បែកថ្មីនេះបំផុត បានធ្វើអោយកងប្រដាប់អាវុធ ២នាក់នៅភាគខាងកើតក្រុង
ហ្គាហ្សាបាត់បង់ជីវិត។

អ៊ីស្រាអែលបានអោយដឹងថា កាំជ្រួចជាង ២៤០គ្រាប់ត្រូវបានបាញ់ចេញពី ហ្គាហ្សាចូលទៅ
អ៊ីស្រាអែលចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន បណ្ដាលអោយមនុស្ស ៣៥នាក់ត្រូវរងរបួស។
ការប៉ះទង្គិចថ្មីបំផុតនេះបានចាប់ផ្ដើមកាលពីថ្ងៃសុក្រ នៅពេលដែលអ៊ីស្រាអែលបានទម្លាក់
គ្រាប់បែកលើរថយន្ដមួយគ្រឿងនៅក្រុង ហ្គាហ្សា បណ្ដាលអោយមេបញ្ជាការកងប្រដាប់
អាវុធ លោក Zohair al-Qaisi អគ្គលេខាគណកម្មធិការប្រជាជនតស៊ូ(PRC) ដែលជាចលនា
គាំទ្រកងកម្លាំង Hamas ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងតំបន់ហ្គាហ្សា រួមជាមួយនឹងជំនួយការ
២នាក់របស់គាត់បានស្លាប់។

បន្ទាប់ពីករណីស្លាប់ខាងលើ កងកម្លាំងប្រដាប់អាវុធនៅហ្គាហ្សា បានបាញ់កាំជ្រួចជា
បន្ដបន្ទាប់ទៅក្នុងតំបន់ភាគខាងត្បូងអ៊ីស្រាអែល។

អាមេរិកបានថ្កោលទោសការវាយប្រហារដោយកាំជ្រួចនោះថា ជាការ �កំសាក� ខណៈដែល
សម្ព័ន្ធអារ៉ាប់បានហៅការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលថាជាការ�សម្លាប់រង្គាល�។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki-moon បានសំដែងការព្រួយបារម្ភចំពោះ
អំពើហិង្សានេះ និងបានជំរុញអោយអ៊ីស្រាអែលអត់ធ្មត់។

ចំណែកនាយករដ្ឋមន្ដ្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា ប្រទេសខ្លួន
នឹងបន្ដការទម្លាក់គ្រាប់បែក និងបានប្រកាសថា �នឹងចាត់ការទៅលើក្រុមណាដែលវាយ
ប្រហារមកលើប្រជាជនអ៊ីស្រាអេល�៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE

Tags: palestineisraelgaza