CamNews

ប្លែកៗ 

បះសក់ ៖ សាកសពអ្នកជម្ងឺ Ebola ម្នាក់ ស្រាប់តែរស់ឡើងវិញ

ជនរងគ្រោះនៃជម្ងឺ Ebola ម្នាក់ ដែលត្រូវបានគេជឿថា បានសបាត់បង់ជីវិត បន្ទាប់ពីចំណាយ
ពេលដេកចាំស្លាប់នៅក្បែរផ្លូវជាច្រើនថ្ងៃ ដោយសារតែមន្ទីរពេទ្យមិនព្រមជួយព្យាបាល បានរស់
ឡើងវិញ នៅពេលមានមនុស្សមួយក្រុម យកនាំសាកសពទៅកប់។

ហេតុការណ៍ដ៏ចម្លែកនេះ បានកើតឡើងនៅរដ្ឋធានី Monrovia របស់ Liberia នេះបើតាមសេចក្ដី
រាយការណ៍របស់ ABC News កាលពីថ្ងៃទី ៣តុលា។ ជនរងគ្រោះនេះ មានអាយុ ៣៧ឆ្នាំ ប៉ុន្ដែ
អត្តសញ្ញាណរបស់ជននេះ មិនត្រូវបានគេបង្ហើបឱ្យដឹងនោះទេ។ បុរសនេះបានមកដេកនៅក្បែរ
ដងផ្លូវ ហើយក្រុមអ្នកជួយសង្គ្រោះ ដែលបានមកដល់កន្លែង ក៏បានត្រឹមតែគ្រវីក្បាល ហើយដើរ
ចេញទៅបាត់។

ចុងក្រោយ គាត់ក៏លែងធ្វើចលនាអ្វីទាំងអស់ ពេលនោះ ក្រុមបុគ្គលិកផ្នែកបូជាសព ត្រូវបានគេ
ហៅមកកាន់កន្លែងកើតហេតុ។

ប៉ុន្ដែ នៅពេលក្រុមបុគ្គលិក កំពុងតែត្រៀមដើម្បីនាំសាកសពបុរសនេះទៅបូជា គេមានការភ្ញាក់
ផ្អើលជាខ្លាំង ព្រោះតែឃើញថា ជនរងគ្រោះកំពុងប្រឹងកម្រើកដៃ។ ក្រោយពីបានដឹងថា បុរស
ម្នាក់នេះ នៅមានជីវិត ហ្វូងមនុស្សនៅតាមដងផ្លូវក្បែរកន្លែងកើតហេតុ ក៏នាំគ្នាអបអរ ហើយ​ក៏
សម្រេចចិត្តបញ្ជូនបុរសនេះ ទៅព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង ចំពេលដែល អ្នកថតវីដេអូជនជាតិអាមេរិកម្នាក់ ត្រូវ
បានគេរកឃើញថា មានមេរោគ Ebola ហើយត្រូវបានយន្ដហោះដឹកទៅកាន់អាមេរិក ដើម្បីព្យា
បាល។ ក្នុងពេលទន្ទឹមគ្នានោះដែរ ជនរងគ្រោះដែលបានឆ្លងជម្ងឺ Ebola ដំបូង នៅអាមេរិក (បុរស
ជនជាតិ Liberia មានឈ្មោះថា Thomas Eric Duncan ដែលត្រូវបានពិនិត្យឃើញថា បានឆ្លងជម្ងឺ
Ebola នៅឯក្រុង Dallas រដ្ឋ Texas) កំពុងតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។

ថ្វីបើបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ដោយឱសថថ្មី ប៉ុន្ដែ Thomas Eric Duncan
នៅតែមិនបានរួចផុតពីការស្លាប់។ លោក Thomas Eric Duncan បានដាច់ខ្យល់ស្លាប់ កាលពីថ្ងៃ
ទី ៨តុលា នៅអាមេរិក។

Thomas Eric Duncan បាន​បាត់​បង់​ជីវិត ក្រោយ​ពី​ទទួល​ការ​ព្យា​បាល​ដោយ​ឱសថ​
សាក​ល្បង​ថ្មី នៅ​អាមេរិក

បច្ចុប្បន្ន មនុស្សជាង ៣.៨៦៥ នាក់ ភាគច្រើនគឺជនជាតិ Liberia, Sierra Leone និង Guinea បាន
បាត់បង់ជីវិត ដោយសារជម្ងឺ Ebola ហើយករណីឆ្លងជម្ងឺនេះ បានកើនឡើងយ៉ាងឆាប់រហ័ស គួរ
ឱ្យភ័យខ្លាច៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ ABC News/Youtube



Tags: Ebola awake Thomas Eric Duncan