គិលានុបដ្ឋាយិកាអាមេរិក ដើមកំណើត វៀតណាម នាង Nina Pham ដែលជាមនុស្សដំបូង ត្រូវ
ឆ្លងមេរោគ Ebola នៅលើទឹកដីអាមេរិក កាលពីម្សិលមិញ ឱ្យដឹងថា នាងមានសុខភាពល្អ។
ទំព័រ AFP ដកស្រង់សេចក្ដីប្រកាសរបស់ Nina Pham ឱ្យដឹងថា ៖ “ខ្ញុំនៅមានសុខភាពល្អ និងចង់
សម្ដែងការអរគុណ ដល់អ្នកដែលបានបន់ សូមឱ្យនាងខ្ញុំឆាប់សះស្បើយ។ នាងខ្ញុំ មានសំណាង
ណាស់ ដែលបានទទួលការយកចិត្តទុកដាក់ពីគ្រួសារ និងមិត្តភ័ក្ដិ រួមនឹងក្រុមគ្រូពេទ្យល្អបំផុត
ក្នុងពិភពលោក មើលថែនាងខ្ញុំ នៅមន្ទីរពេទ្យ Presbyterian Dallas”។
នាង Nina Pham មានអាយុ ២៦ឆ្នាំ បានឆ្លងមេរោគ Ebola នៅពេលនាងថែទាំអ្នកជម្ងឺ Thomas
Eric Duncan ជនជាតិ Liberia ដែលបានស្លាប់កាលពីសប្ដាហ៍មុន ដោយជម្ងឺឆ្លងដ៏កាចសាហាវ
នេះ។
Barclay Berdan អ្នកគ្រប់គ្រងមន្ទីរពេទ្យ Presbyterian Dallas ឱ្យដឹងថា ៖ “យើងខ្ញុំ កំពុងតែធ្វើ
ការ ដោយប្រឹងអស់ពីលទ្ធភាព ដើម្បីព្យាបាលជម្ងឺនេះ ឱ្យនាង។ ក្រុមគ្រូពេទ្យដែលបានចូលរួម
ជួយសង្គ្រោះនាង នៅតែមានសង្ឃឹមនៅឡើយ”។
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជម្ងឺឆ្លងអាមេរិក CDC យល់ថា នាង Nina Pham ដែលបានឆ្លង
ជម្ងឺនេះ គឺមកពីនាងបានរំលោភលើលក្ខខណ្ឌនៃការការពារចាំបាច់។ ប៉ុន្ដែ CDC មិនទាន់បានរក
ឃើញកំហុសឆ្គងណាមួយជាក់លាក់ ទាក់ទិននឹងការពាក់ និងដោះសម្លៀកបំពាក់ការពារ របស់
នាង Nina Pham នៅឡើយដែរ។
Dallas News ឱ្យដឹងថា Nina Pham បានទទួលឈាមរបស់វេជ្ជបណ្ឌិត Kent Brantly ជាអ្នកជម្ងឺ
ដំបូង ដែលបានយកឈ្នះទៅលើ Ebola នៅអាមេរិក។ ចំណែកមនុស្សម្នាក់ដែលបាននៅក្បែរ
Nina Pham ពេលនាងមានសញ្ញានៃជម្ងឺនេះ ក៏កំពុងត្រូវបានក្រុមគ្រូពេទ្យតាមដាន ប៉ុន្ដែ មកដល់
ពេលនេះ មនុស្សម្នាក់នេះ មិនទាន់មានសញ្ញានៃជម្ងឺ Ebola នៅឡើយ។ Kent Brantly និងកូន
សុនករបស់ Nina Pham ត្រូវបានគេនាំទៅកាន់កន្លែងសម្ងាត់មួយ ដើម្បីតាមដានរោគសញ្ញា។
គិលានុបដ្ឋាយិកាអាមេរិក ដើមកំណើត វៀតណាម នាង Nina Pham
គួររំលឹកថា មហារោគអាសន្ន Ebola ឆ្នាំនេះ បានសម្លាប់មនុស្សជាង ៤.០០០នាក់ អ្នករងគ្រោះ
ភាគច្រើន នៅក្នុងប្រទេស Guinea, Sierra Leone និង Liberia ។ Ebola គឺជាប្រភេទវីរូសដ៏គ្រោះ
ថ្នាក់ ហើយអ្នកជម្ងឺ ពី ៥០ ទៅ ៨០% នឹងត្រូវស្លាប់ បន្ទាប់ពីបានឆ្លងជម្ងឺនេះ។ Ebola ត្រូវបានគេ
រកឃើញថា ឆ្លងតាមការប៉ះពាល់អ្នកជម្ងឺ ដោយមិនបានពាក់របស់ការពារ ហើយថ្មីៗនេះ ក្រុម
អ្នកជំនាញក៏បានឱ្យដឹងថា មេរោគនេះ ក៏អាចឆ្លងតាមខ្យល់បរិយាកាសផងដែរ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ vnexpress/ibt