រដ្ឋ Nebraska៖ អ្នកជំងឺដែលបានជាសះស្បើយពីជំងឺ Ebola បានបរិច្ចាគឈាមទៅឲសមាជិក បុគ្គលិក ជំនួយសហរដ្ឋអាមេរិកម្នាក់ដែលបានឆ្លងជំងឺនេះ ហើយវេជ្ជបណ្ឌិតដែលព្យា បាលបុគ្គលិកម្នាក់នោះ បាននិយាយថា គាត់ហាក់ដូចជាមានការធូរស្បើយ បើប្រៀប ធៀបនឹងការព្យាបាលកាលពីសប្តាហ៏មុន។
លោកវេជ្ជបណ្ឌិត Phil Smith បាននិយាយថា៖ វេជ្ជបណ្ឌិត Rick Sacra បានទទួល ការបញ្ចូលឈាមភ្លាមៗ ពីវេជ្ជបណ្ឌិត Kent Brantly បន្ទាប់ពីគាត់បានត្រលប់មកពី មជ្ឈមណ្ឌលឱសថសាស្ត្រ Nebraska កាលពីថ្ងៃសុក្រសប្តាហ៏មុន។ វេជ្ជបណ្ឌិត Sacra ដែលមានអាយុ៥១ឆ្នាំ ក៏បានទទួល ការព្យាបាល ដោយថ្នាំពិសោធន៏ និងវិធីព្យាបាល ផ្សេងៗទៀតដែរ។
វេជ្ជបណ្ឌិត Sacra គឺជាមិត្តភក្តិជិតស្និទ្ធនឹង វេជ្ជបណ្ឌិត Brantly ដែលជាជនជាតិ អាមេរិកដំបូង ដែលបាន ទទួលកាព្យាបាលជំងឺ Ebola ក្នុងរដ្ឋ Atlanta កាលពីខែមុន។ ការបញ្ចូលឈាម ប្រហែលជាអាចជួយ ប្រឆាំងនឹង មេរោគ Ebola បាន ដោយសារតែ ឈាមរបស់អ្នកដែលបានជាពីជំងឺ Ebola មានផ្ទុក សារធាតុប្រឆាំងនឹងមេរោគនេះ។
វេជ្ជបណ្ឌិតដែលព្យាបាលលោក Sacra កំពុងពិភាក្សាជាមួយវេជ្ជបណ្ឌិតដទៃទៀត នៅឯមន្ទីរពេទ្យ សកលវិទ្យាល័យ Emory ដែលបានព្យាបាលអ្នកជំងឺ Ebola ២នាក់មុន ហើយនិងកំពុងព្យាបាលអ្នកជំងឺ Ebola ដទៃទៀតផងដែរ។ ពួកគេរំពឹងថា អាច បង្កើតនូវវិធីព្យាបាលថ្មីៗទៀត ដោយផ្អែកលើ បទពិសោធន៏របស់ពួកគេកន្លងមក។
គួរបញ្ជាក់ផងដែរថា វេជ្ជបណ្ឌិត Sacra គឺជាបុគ្គលិកជំនួយសហរដ្ឋអាមេរិកទី៣ ដែលបានឆ្លងជំងឺនេះ។ រីឯបុគ្គលិកជំនួយទី៤ ដែលមិនទាន់បានបញ្ជាក់អត្តសញ្ញាណ ច្បាស់លាស់នោះ បានមកដល់មន្ទីរពេទ្យ Emory ក្នុងរដ្ឋអាត្លង់តា កាលពីព្រឹកថ្ងៃអង្គារ។ មានការបញ្ជាក់ ពីអ្នកជំងឺ Ebola ទី៤ នេះតិចតួច តែប៉ុននោះ។ ប៉ុន្តែអង្គការសុខភាពពិភពលោក បាននិយាយថា វេជ្ជបណ្ឌិតដែលបានធ្វើការ នៅមជ្ឈមណ្ឌលព្យាបាលជំងឺ Ebola នៅក្នុងប្រទេសសេរ៉ាលីអន បានធ្វើតេស្តមេរោគ Ebola វិជ្ជមាន ហើយត្រូវបានជន្លៀស ចេញកាលពីថ្ងៃច័ន្ទ ដោយស្ថិតក្នុងស្ថានភាពនឹងនរ។
ប្រែសំរួលដោយ៖ ដាណា
ប្រភព៖ news