CamNews

សុខភាព 

អីយ៉ា!! រកឃើញវិធីព្យាបាល ជំងឺ Ebola ហើយ ដោយប្រើឈាម អ្នកដែលបាន ជាសះស្បើយពីជំងឺនេះ

អង្គការសុខភាពពិភពលោក បានប្រកាសថា៖ ឈាមអ្នកជំងឺដែលជាសះស្បើយពី Ebola គួរតែប្រើ សំរាប់ព្យាបាលអ្នកជំងឺដទៃទៀត។ អាហ្រ្វិចខាងលិច កំពុងប្រឈមមុខនឹង ការផ្ទុះឡើង នៃមេរោគ Ebola ​ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ហើយមានមនុស្ស ជាង ២,០០០ នាក់បានបាត់បង់ជីវិត។




ក្រុមអ្នកជំនាញទូទាំងសកលលោក បានជួបប្រជុំពិភាក្សា ដើម្បីរិះរក វិធីព្យាបាល ក្នុងការ ទប់ស្កាត់     មេរោគដ៏កាចសាហាវនេះ។ ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក (WHO) ក៏បាន ប្រកាសដែរថា៖ វ៉ាក់សាំងប្រឆាំងនឹង Ebola អាចនឹងដាក់ឲប្រើប្រាស់ ក្នុងខែវិច្ឆិកា ខាងមុខនេះ។

មនុស្សយើង ផលិតសារធាតុប្រឆាំងនឹងជំងឺ​ នៅក្នុងឈាម ដើម្បីប្រឆាំងនឹងការឆ្លង មេរោគ Ebola។ នៅក្នុងទ្រឹស្តីបទ សារធាតុប្រឆាំង​ទាំងនោះ អាចត្រូវបាន រំលែកចេញពីអ្នកដែលបានជាពីជំងឺ ទៅឲអ្នកជំងឺ ដើម្បីបង្កើនកំលាំងប្រព័ន្ធស៊ាំរបស់ពួកគេទាំងនោះ។ ទោះបីជាយ៉ាងណាក៏ដោយ ទិន្ន័យមួយភាគធំ ចំពោះប្រសិទ្ធិភាពនៃវិធីព្យាបាលនេះ កំពុងខ្វះខាត។

វេជ្ជបណ្ឌិត Marie Paule Kieny ជំនួយការនាយកប្រតិបត្តិ នៃអង្គការសុខភាពពិភពលោក បាន និយាយថា៖ យើងយល់ស្របចំពោះ វិធីព្យាបាលដោយឈាម អាចនឹងប្រើសំរាប់ព្យាបាល មេរោគនោះបាន ហើយយើងនឹងខិតខំប្រឹងប្រែងជួយដល់ ប្រទេសដែលឆ្លងជំងឺនេះ។ ឥលូវនេះ មានមនុស្សជាច្រើន កំពុងមានការធូរស្បើយ និង បានជាសះស្បើយ ដូច្នេះ ពួកគេអាចផ្តល់ឈាម សំរាប់ព្យាបាលអ្នកជំងឺដទៃទៀតបាន។




វាគ្មាន វ៉ាក់សាំង រឺថ្នាំព្យាបាល Ebola ដែលបានបញ្ជាក់នោះទេ ប៉ុន្តែវាកំពុងស្ថិតក្នុង ដំណាក់កាល ពិសោធន៏។ អ្នកជំនាញ ប្រហែលជា ១៥០នាក់ បានចំណាយពេល២ថ្ងៃ ចុងក្រោយ ក្នុងការស្រាវជ្រាវ ថ្នាំពិសោធន៏ដែលអាចព្យាបាល ជំងឺ Ebola បានឆាប់ ដើម្បី ដាក់ឲប្រើប្រាស់ នៅឯអាហ្រ្វិចខាងលិច ឆាប់ៗតាមដែលអាចធ្វើទៅបាន។ ការសាកល្បង វ៉ាក់សាំងប្រឆាំងនឹង Ebola បានចាប់ផ្តើមធ្វើ នៅក្នុងសហរដ្ឋអាមេរិកក្នុងសប្តាហ៏នេះ ហើយនឹងត្រូវបញ្ជូនទៅ​ មជ្ឈមណ្ឌលជាច្រើនផ្សេងទៀត នៅក្នុងចក្រភពអង់គ្លេស ប្រទេស ម៉ាលី និង ហ្កេមបៀ នាពេលខាងមុខនេះ។

WHO​ បាននិយាយថា៖ ចំពោះទិន្ន័យសុវត្ថិភាព អាចនឹងត្រូវរួចរាល់ ត្រឹមខែវិច្ឆិកា ឆ្នាំ២០១៤​ នេះ ហើយប្រសិនបើវា ត្រូវបានបញ្ជាក់ថា មានសុវត្ថិភាពមែន នោះនឹងអាចប្រើបានក្នុង អាហ្រ្វិចខាងលិច ភ្លាមៗ។ វ៉ាក់សាំងនេះ នឹងផ្តល់អាទិភាពទៅឲ បុគ្គលិកសុខាភិបាល និង បុគ្គលិកជួរមុខផ្សេងទៀត។ ថ្នាំពិសោធន៏ ដូចជា ZMapp ដែលបានប្រើចំពោះ​អ្នកជំងឺ ៧នាក់កន្លងមក ដែលរួមមាន គិលានុប្បដ្ឋាយិកាស្ម័គ្រចិត្ត ប្រទេសអង់គ្លេសម្នាក់ដែរនោះ ក៏ត្រូវបាន វាយតំលៃមើលពីប្រសិទ្ធិភាព វាដែរ។
 

 

 


ប្រែសំរួលដោយ៖  មុនី
ប្រភព៖  bbc 

 


Tags: Ebola survivors' blood