CamNews

ទូរស័ព្ទ 

Galaxy S4 Version Lock នៅអាមេរិចតំលៃ 99 USD

T-Mobile បានក្លាយជាប្រព័ន្ធទូរស័ព្ទចល័តដំបូងគេនៅ អាមេរិច ដែលបានបង្ហាញពីតំលៃភ្ជាប់
ជាមួយកិច្ចសន្យាជាវសេវាជាប្រចាំ សំរាប់គំរូស្មាតហ្វូនស៊េរីខ្ពស់បំផុតរបស់ Samsung នៅដើម
ឆ្នាំ 2013 នេះ។

អ្នកតំណាង T-Mobile បានឲ្យដឹងថា ពួកគេនឹងធ្វើការចែកចាយ Galaxy S4 ចាប់ពីថ្ងៃទី 01 ខែ
ឧសភា ខាងមុខនេះ ក្នុងតំលៃ 99 USD រួមជាមួយការចំណាយជាប្រចាំខែ 20 USD/ខែ ក្នុងរយះ
ពេល 2 ឆ្នាំ។

ជាក់ស្តែង ក្រុមហ៊ុននេះមិនបានបង្ហើបឲ្យដឹងថា Version Unlock របស់ Galaxy S4 នឹងមានតំលៃ
ប៉ុន្មាននោះទេ។ ក្រុមអ្នកវិភាគ បានធ្វើការសន្និដ្ឋានថា S4 អាចនឹងលក់ក្នុងតំលៃចន្លោះពី 600
ទៅ 650 USD ដូចទៅនឹង Galaxy S III ពេលដែលទើបចេញលក់ដំបូងនៅលើទីផ្សារដែរ។

Galaxy S4 ត្រូវបានបំពាក់នូវអេក្រង់ Full HD 5 inch, Camera 13 megapixel, មេម៉ូរីក្នុងចាប់ពី
16 GB ដល់ 64 GB, ប្រើប្រាស់ Chip Quad Core រឺ 8 Core ទៅតាមទីផ្សារប្រទេសនីមួយៗ
និងមានបំពាក់នូវកម្មវិធីថ្មីៗអស្ចារ្យជាច្រើនថែមទៀត។ ស្វែងយល់បន្ថែម សូមចុចត្រង់នេះ

ដោយ៖ សិលា
ប្រភព៖ VE


Tags: Galaxy S4 lock version in U.S samsung smartphone hightech