នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន មានមនុស្សជាច្រើនព្រួយបារម្មណ៏អំពីសំរសនៅលើផ្ទៃ
មុនរបស់ពួកគេ ឥឡួវនេៈសូមកំបារម្មណ៏ចូរអនុវត្តន៏តាមគន្លឹៈដ៏សែនសាក្តិសិតទាំងនេៈ។
គន្លឹៈសំខាន់ៗ
មុនពេលចាប់ផ្តើម
1. ពិនិត្យប្រភេទស្បែកនៅលើផ្ទៃមុខ មានខ្លាញ់ សំណើមច្រើន ស្បែកស្ងួត ជាមួយអ្នកមានជំនាញច្បាស់លាស់ថាត្រូវនិងផលិតផលមួយណា?ដើម្បីចៀសវាងការ
ខ្ជៈខ្ជាយប្រាកកាសនិងចំណេញពេលវេលា។
ការតុបតែងមុខ
1. ចាប់ផ្តើមជាមួយនិងការលាងមុខនិងទឹកស្អាត
មធ្យោបាយនេៈធ្វើអោយស្បែកមុខរបស់អ្នកស្រស់ថ្លា ភ្លឺរលោង បំបាត់ជាតិខ្លាញ់ និងប្រឆាំង
និងសារធាតុវេត្រាណូដែលបង្ករអោយផ្ទៃមុខរបស់អ្នកមានជំជឺមុន អ្នកអាចប្រើកូនន្សែងពោះ
គោស្អាត ទន់និងសំឡីជាមួយនិងទឹកក្តៅអុនៗមកផ្តិតថ្នមៗលើផ្ទៃមុខរបស់អ្នកជារៀងរាល់
ថ្ងៃ។
2. ធ្វើការម៉ាស្សាសំណើមស្រាលៗនៅលើផ្ទែមុខ
ការធ្វើបែបនេៈអាចធ្វើអោយផ្ទៃមុខរបស់អ្នកមានសំណើមអ្នកអាចប្រើថ្នាំដែលធ្វើអោយ
ផ្ទៃមុខរបស់អ្នកមានសំណើមជាមួយនិងអេប៉ុងទន់ៗដើម្បីបំបាត់ជាតិខ្លាញ់និងស្បែកស្ងួត។
បើសិនជា ស្បែកមុខរបស់អ្នកស្ងួត វាមានលក្ខណៈគ្រើមៗធ្វើអោយអារម្មណ៏របស់ អ្នកធុញ
ថប់។
3. ការលាបថ្នាំសំណើមប្រឿងៗនៅលើផ្ទៃមុខ
ដំបូងផ្ទៃមុខរបស់អ្នកមានលក្ខណៈគ្រើមៗ អ្នកគ្រាន់ តែផាត់ថ្នាំធ្វើអោយមាន សំណើមថ្នមៗ
ប្រឿងៗ នៅលើផ្ទៃមុខរបស់អ្នកនោះអ្នកនិងមានផ្ទែមុខដ៏ស្រស់ស្អាតគួរអោយចង់គយគន់។
4. ការផាត់មិនលាយឡំគ្នានៅលើផ្ទៃមុខ
នៅពេលអ្នកផាត់ថ្នាំធ្វើអោយមានសំណើមនៅលើផ្ទៃមុខរបស់អ្នកចូរអ្នកផាត់អោយសព្វនៅ
លើផ្ទៃមុខរបស់អ្នកសូមកំផាត់នៅកន្លែងដដែលៗធ្វើអោយឡើងក្រាស់ពិបាកមើលនិងគ្មាន
ភាពស្រស់ថ្លា។
5. ពាក់គ្រឿងអលង្ការភ្លឺចញ្ចែងសំរាប់លំអផ្ទៃមុខ
ការពាក់គ្រឿងអលង្ការភ្លឺចញ្ចែងដូចជាក្រវិលកាវនៅត្រង់ត្រចៀកក៏មានសារៈសំខាន់ដែរសំរាប់
លំអផ្ទៃ មុខអោយស្រស់ថ្លា និងមានពន្លឺគួរអោយចង់គយគន់។
- ប្រើអេប៉ុងផាត់នៅត្រង់ជើងសក់និងជុំវិញករបស់អ្នក
- នៅត្រង់ភ្នែកផាត់ស្តើងៗអោយសព្វលើត្របកភ្នែកទាំងលើទាំងក្រោម
- ប្រើឧបករណ៏ផាត់ត្របកភ្នែកផាត់នៅជុំវិញភ្នែកត្រងចំនុចណាដែលមានពណ៍ក្រហមនិង
គ្មានពណ៍ ហើយចូរផាត់អោយសពនៅជុំវិញច្រមុះ
- ប្រើកញ្ចក់ឆ្លុៈដែលធ្វើអោយអារម្មណ៏របស់អ្នកល្អមិនមែនឆ្លុៈទៅធ្វើអោយអារម្មណ៏ធីងធោង
និងស្អប់ខ្លួនឯងនោះទេ
6. ការប្រើឧបករណ៏លាបម្សៅអោយសពលើផ្ទែមុខ
ប្រើឧបករណ៏លាបម្សៅផាត់លើផ្ទៃមុខថ្នមៗដើម្បីចៀសវាងការរលាត់ស្បែកផ្ទៃមុខមានស្នាម
ព្រោះ ស្បែកនៅលើផ្ទៃមុខមានលក្ខណៈស្តើង។
7. ការផាត់ហាយឡាយនៅលើផ្ទៃមុខ
មុនដំបូងអ្នកគួរតែផាត់ហាយឡាយអោយសពនៅផ្ទៃមុខស្តើងៗ បន្ទាប់មកអ្នកផាត់ បន្ថែម
ពីលើ ម្តងទៀត ចូរប្រយ័ត្ននៅលើថ្ពល់ពីព្រោះនៅលើថ្ពល់មានឆ្អឹង។
8. ការផាត់មុខអោយមានពណ៏ក្រហមព្រឿងៗលើថ្ពល់
នៅលើផ្ទៃមុខទាំងមូលថ្ពល់មានសារៈសំខាន់សំរាប់ការទាក់ទាញ អ្នកគ្រាន់តែប្រើ ឧបកណ៏
ផាត់មុខ ផាត់ទៅផាត់មកនៅលើថ្ពល់ នោះថ្ពល់របស់អ្នកនិងមានពណ៍ក្រ ហមព្រឿងៗ គួរឲ្យ
ចង់គយគន់។
- បើសិនជាអ្នកបន្ថែមពណ៍នៅលើច្រាសផាត់ នោះថ្ពល់របស់និងមានពណ៍ ក្រហមឆ្អៅ
9. ការជ្រើសរើសពណ៍ផាត់លើថ្ពល់
ពណ៍ដែលល្អសំរាប់អ្នកផាត់នៅលើថ្ពល់ដែលមើលទៅក្មេងវ័យគឺពណ៍ស និងពណ័ សូកូឡា
ដែលធ្វើអោយថ្ពល់របស់អ្នកមានលក្ខណៈស្រស់បំព្រងខ្ចី។បើសិនជាអ្នកជ្រើសរើសពណ៍
ផ្សេងនោះ ថ្ពល់របស់អ្នកមើលទៅហាក់ដូចជាមានស្រមោលទៅវិញ
10. ផាត់ស្តើងៗនៅលើផ្ទៃមុខដោយប្រើច្រាសផាត់ដើម្បីចៀសវាងកំអោយឃើញស្នាម
ប្រតេកប្រតាកនិងមានម្សៅកកលើផ្ទៃមុខ
ការតុបតែងភ្នែក
1. គូសភ្នែករបស់អ្នក
ប្រើប្រដាប់គូសភ្នែកពណ៍ខ្មៅទន់ជាមួយនិងពណ៍ត្នោតនៅលើត្របកភ្នែកខាងលើនិង គូស
សើរៗនៅត្រង់ជ្រុងភ្នែក ដែលមើទៅដូចជាលក្ខណៈធម្មជាតិ និងប្រើប្រដាប់លាប គូសនៅ
ត្រង់ស្របកភ្នែកក្រោម។
2. ដាក់ប្រដាប់លាបត្រង់ស្រទាប់ភ្នែក
ធ្វើបែបនេៈដើម្បីងាយស្រួលគូស ពណ៍ភ្នែកភាគច្រើនលាយចូលគ្នាបីពណ៍នៅលើចាន
លាយមាន ពណ៍ស្រាល ពណ៍ខ្មៅ និងពណ៍ត្នោត សំារាប់លាបនៅត្រង់សំបកភ្នែក អ្នកគួរ
តែលាបសើរៗនិងលាយពណ៍កំអោយខ្លាំងពេក ពេលមើលទៅឃើញស្រស់ និងមានលក្ខណៈ
ធម្មជាតិ។
3. ការផាត់ពណ៍ខ្មៅដៃនៅលើចិញ្ចើម
នេៈវានិងដូចនិងពណ៍ចិញ្ចើមធម្មជាតិរបស់អ្នក អ្នកគ្រាន់តែគូសនៅកន្លែងដែលខ្វៈខាត
មើលទៅមានលក្ខណៈរមទម្យនិងគួរអោយស្រាលាញ់ ក៏ប៉ុន្តែកុំផាត់ច្រើនពេលដែលធ្វើ
អោយខ្មៅខ្លាំងប្រតេកប្រតាក។
4. ប្រើប្រដាប់ពត់រោមភ្នែក
មុនពេលអ្នកប្រើម៉ាសាការ៉ា អ្នកគួរតែប្រើប្រដាប់ពត់ ចិញ្ចើមជាមុនសិន។មានម៉ាក ម៉ាសា
ការ៉ាច្រើនប្រភេទសំរាប់អ្នកជ្រើសរើស។បើសិនជាអ្នកមានរោមភ្នែកខ្លី អ្នកគួរ តែប្រើម៉ាសា
ការ៉ាបន្ថែមប្រវែង បើសិនអ្នកមានរោមភ្នែកស្តើងអ្នកគួរតែប្រើម៉ាសាការ៉ា ដែលទន់និងជំនួយ
ដល់រោមភ្នែករបស់អ្នក។មុនប្រើអ្នកគួរតែពិនិត្យរោមភ្នែករបស់អ្នក កុំស្កឹៈស្កៀលម៉ាសាការ៉ា
របស់អ្នកដែលអាចធ្វើអោយខូចរោមភ្នែករបស់អ្នកពេលអ្នក ប្រើប្រាស់និងហាមប្រើម៉ាសា
ការ៉ាចាស់ៗ។
ការប្រើក្រែមលាបបបូរមាត់
1. ក្រែមលាបបបូរមាត់ជាថ្នាំនិងធ្វើអោយបបូរមាត់របស់អ្នកមានលក្ខណៈស្រស់និងស្រើប
ស្រាលបានរយៈពេលយូរ
2. លាបបបូមាត់របស់អ្នក
ការលាបបបូរមាត់ជាមួយនិងក្រែមធ្វើអោយបបូរមាត់របស់អ្នកមានពណ៍ស្រស់ ចូរប្រយ័ត្ន
កុំអោយប្រដាប់លាបបបូរមាត់របស់អ្នកមានលក្ខណៈស្រួចពេក។គូសនៅជុំវិញបបូរមាត់
ធម្មជាតិរបស់អ្នកអោយបានសព។បន្ទាប់ពីការគូសរួចអ្នកត្រូវផ្អិបបបូរមាត់របស់អ្នករួមគ្នា
និងញីទៅញីមកដើម្បីអោយក្រែមសពមានលក្ខណៈស្រស់បំព្រងនិងល្បាយក្រែមស្មើរគ្នា។
3. ការលាបក្រែមអោយរលោង
ការលាបក្រែមអោយរលោងជាមួយនិងជក់លាប វានិងធ្វើអោយបបូរមាត់របស់អ្នកមាន
ស្នាមក្រែមសពនិងមានពណ៍រលើបរលោងមានបន្លឺ។ អ្នកអាចប្រើក្រដាសជូតមាត់ផ្តិត
ជាមួយក្រែមលើបបូរមាត់របស់អ្នកសើរៗដើម្បីធ្វើអោយក្រែមជាប់លើបបូរមាត់របស់
បានយូរ។
4. ការប្រើម្សៅផាត់
ប្រើម្សៅផាត់លាបស្រាលៗនៅលើផ្ទៃមុខរបស់អ្នកនិងនៅក្រោមភ្នែកលាបសើរៗ។ ទុកម្សៅផាត់របស់អ្នកនៅក្នុងក្របូបទុកសំរាប់ផាត់នៅពេលអ្នកចេញទៅឆ្ងាយ។
ដោយ៖ ភោគ សម្បតិ្ត
ប្រភព៖ NewsGoogle