CamNews

កីឡាអន្តរជាតិ 

Real Madrid កំចាត់ Bayern Munich ចេញពី Champion League យ៉ាងផុយក្នុង ជើងទី ២ នេះ (មានវីដេអូ)

កាលពីយប់មិញនេះ ជាការប្រកួត វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ Champion League ជើងទី​ ២ រវាង ក្រុម Real Madrid និង Bayern Munich ដែលក្នុងជើងទី ១ នៅទឹកដីរបស់ Real Madrid ក្រុមទាំង ២ បានត្រឹម ១ ទល់ ០ ប៉ុណ្ណោះឥលូវ មកដល់ជើងទី ២ ទឹកដី Bayern Munich វានឹងទៅជា យ៉ាង ណា ?



នៅក្នុងការ ប្រកួតតង់ទី ១ ថ្វីត្បិតតែ Bayern Munich ជាម្ចាស់ផ្ទះមែន តែក្រុម Real Madrid មិន បាក់ស្មារតី ចាញ់ទឹកចាញ់ដីឡើយ ។ Real Madrid បានលេងយុទ្ធសាស្ត្រ កាចរបស់ខ្លួន ដែលធ្វើ អោយក្រុម Bayern Munich បានត្រឹមទប់ ហើយវាយបក បានម្តង ។ នៅនាទីទី ១៦ Sergio Ramos ស៊ុតបាន មួយគ្រាប់មុន ហើយបន្តទៅគ្រាប់ទី ២ នៅនាទីទី ២០ ។ Real Madrid មិនទាន់អស់ចិត្ត ឡើយដោយក្នុងនាទីទី ៣៤ Ronaldo បន្ថែមគ្រាប់ទី ៣ អោយក្រុម កាន់តែមាន គំលាតឆ្ងាយទៅ ។
ចប់តង់ទី ១ លទ្ធផលក្រុម​ ម្ចាស់ផ្ទះ Bayern Munich ០ ទល់ ៣ Real Madrid ។ មកដល់តង់ទី ២ ក្រុម Real Madrid ហាក់ដូចជា រាងស្កប់ស្កល់បន្តិច ដោយគ្មានការ ស៊ុតបញ្ចូលទី ទៀតទេរហូត ដល់នាទីទី ៩០+ Bayern Munich ភ្លាត់ស្នៀតអោយ Real Madrid ដាក់បន្ថែម មួយគ្រាប់ទៀត ពី កីឡាករ Ronaldo ។ ចប់ការប្រកួត Bayern Munich ត្រូវក្រុម Real Madrid កំចាត់ចេញពី ដំណើរ ទៅកាន់ Champion League ក្នុងលទ្ធផល ០ ទល់ ៣ ៕ 


 

ដោយ ៖ កុសល
ប្រភព ៖ livescore,youtube 


Tags: football real madrid bayern munich champion league