ព័ត៌មានអន្តរជាតិ ៖ រកឃើញរូងភ្នំអាថ៍កំបាំង ដល់ទៅរាប់ម៉ីនរូងភ្នំ ដែលត្រូវបានគេជឿថា
ជារូងភ្នំអាណាចក្រសម័យបុរាណ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រ
សារព័ត៌មានបរទេស yourtubenews ។
គួររំឭកផងដែរថា ករណីរកឃើញរូងភ្នំអាថ៍កំបាំង មានប្រមាណជាង ១០,០០០ រូងភ្នំ ពី
អតីតសម័យអាណាចក្រ Mustang នៅភាគខាងជើងឆៀងភាគកណ្តាលប្រទេសនេប៉ាល់ ។
ដោយបានលាក់ខ្លួនៅក្នុងជួរភ្នំ Himalayas ពោលគឺមានជម្រៅដល់ទៅជាង៥០ម៉ែត្រ ខណៈ
ជាស្នាដៃបុព្វបុរសសម័យមុនមួយនេះ រូងភ្នំមួយនេះ ត្រូវបានគេជឿថាជា បុរាណវត្តុដ៏អាថ៍
កំបាំង និងអស្ចារ្យបំផុតនៅលើលោក។
អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា ចំនួនរូងភ្នំទាំងនេះ វាពិតជាមានច្រើនមែនទែន ខណៈរូង
ភ្នំខ្លះត្រូវបានគេជីកភ្ជាប់ទៅផ្នែកម្ខាងនៃច្រាំងថ្មចំណោទ និងខ្លះទៀតជាផ្លូវក្រោមដី ដោយជី
កពីខាងលើដីចុះមកក្រោម ដោយមានអាយុកាលរាប់ពាន់ឆ្នាំ វាពិតជាបង្កលក្ខណៈងឿយ
ឆ្ងល់ជាខ្លាំង ថាតើ នរណាជាអ្នកធ្វើវាឡើងអោយពិតប្រាកដ ហើយមូលហេតុអ្វី បានជាស្ថិត
នៅក្នុងសភាពអាថ៍កំបាំងនៅឡើយ។
មិនទាន់ច្បាស់ការណ៍នៅឡើយនោះទេ ថាតើមនុស្សពិតជាអាចធ្វើដំណើរទៅដល់ផ្នែកខ្លះ
នៃរូងភ្នំនេះបាន ដោយរបៀបណានោះទេ ខណៈពេលដែលមានជម្រៅដល់ទៅ ៥០ ម៉ែត្រ
ដោយជីកចូលធ្លាយទៅផ្នែកម្ខាងនៅច្រាំងថ្មចំណោទ នៅពីលើជ្រលងជ្រោះ ។ របបគំហើ
ញមួយនេះ ត្រូវបានរកឃើញដោយក្រុមរុករកបុរាណវត្តុមួយក្រុម ដែលនៅក្នុងនោះមាន
លោក Cory Richards ជាអ្នកជំនាញថតរូប លោក Pete Athans និងលោកMark Aldend
erfer ជាបុរាណវត្ថុវិទូ។ លោក Richards បានគូសបញ្ជាក់អោយដឹងលោកបានមកធ្វើការ
សិក្សាស្វែងយល់ពីភូមិនេះ ដែលគេអោយឈ្មោះថា Forte ហើយខ្ញុំបាទ ក៏ដូចជា លោក
Pete បានបង្រៀនក្រុមអ្នកភូមិ ពីយុទ្ធសាស្រ្តនៃការឡើងលើកំពូលភ្នំហើយខ្ញុំបាទពិតជា
មានចំណាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងគម្រោង Mustang មួយនេះតែម្តង៕
ចុចទីនេះ ដើម្បីទស្សនាវីដេអូ !!
* ព័ត៌មានអន្តរជាតិ ផ្សេងទៀត មាននៅខាងក្រោម ៖
- បទពិសោធន៍ថ្មី ភ្នែកនៅកញ្ជឹង ក ៖ ក្រុមភ្ញៀវទេសចរ លុកលុយដល់ ទីស្នាក់អាស្រ័យ
តោកំណាច
- វីដេអូមួយនេះ ជាសញ្ញាណលេចចេញ នូវសត្វចម្លែកសមុទ្រ ឬ?
- វីដេអូ ព្រឺក្បាល រន្ធត់ចិត្តបំផុត ល្បីពេញហ្វេសប៊ុក ទុកកូនតូច អោយលេង ជាមួយនឹង
ពស់វែក
- អណោចអធម ៖ ក្មេងប្រុសតូច ត្រូវជនអគតិ ខ្វះភ្នែកបាត់ ក្រោយចាប់ជំរិត (មានវីដេអូ)
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ yourtubenews