CamNews

ព័ត៌មានបច្ចេកវិទ្យា 

Galaxy S4 គឺជាស្មាតហ្វូនមានថ្ម ប្រើប្រាស់ថាមពល បានយូរជាងគេ

ឧបករណ៍ benchmark ត្រូវបាន Which (ក្រុមហ៊ុនស្រាវជ្រាវអ្នកប្រើប្រាស់ របស់អង់គ្លេស)យកមក
ប្រើប្រាស់គឺ Geekbench 2។ ក្នុងនោះ Galaxy S4 សុទ្ធតែឈរនៅលំដាប់លើគេ នៃរយះពេលសន្ទ-
នា និងប្រើអ៊ីនធឺណេត ដែលប្រើបានរយះពេលជាក់ស្តែងគឺ ១០៥១ នាទី និង ៤០៥ នាទី។ Xperia Z
ឈរនៅលំដាប់ទី២ ជាមួយការសន្ទនាទូរស័ព្ទបានរយះពេល ៩៨៥ នាទី បន្ទាប់មកគឺ Nexus 4 បាន
៧៧១ នាទី។ ក្នុងនោះ ស្មាតហ្វូនដែលប្រើលេងអ៊ីនធឺណេត បានយូរលំដាប់ទីពីរគឺ HTC One បាន
៣៣៩ នាទី បន្ទាប់មកគឺ BlackBerry Z10 បាន ៣៣៥ នាទី។ ចំណែក iPhone 5 របស់ Apple ឈរ
នៅលំដាប់ទី ៦ ទាំងរយះពេលនៃការសន្ទនា និងប្រើលេងអ៊ីនធឺណេត គឺបាន ៤៤៩ នាទី និង ២៦១
នាទី។

ជាក់ស្តែង រយពពេលសាកថ្មពេញរបស់ Galaxy S4 គឺស្ថិតនៅលំដាប់ទី ៣ ប៉ុណ្ណោះ ជាមួយនឹងការ
ចំណាយរយះពេល ១៦៤ នាទី ក្នុងពេលដែល iPhone 5 ឈរនៅលំដាប់ទី ១ ប្រើរយះពេលតែ ១៤១
នាទី និង Lumia 920 ឈរលំដាប់ទី ២ ដោយប្រើរយះពេលសាកថ្មពេញ ១៥២ នាទី៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Galaxy S4 smartphone longest battery samsung hightech