CamNews

មិនគួរឲ្យជឿ 

ចម្លែកហួស ៖ ត្រូវវះកាត់បណ្តុះច្រមុះលើថ្ងាស ក្រោយអាមួយពីកំណើត បានខូចខាត ស្ទើរតែទាំងស្រុង

ស្ទើរតែមិនគួរអោយជឿ ៖ ជាការពិត និន្នាកានៃការវះកាត់កែច្រមុះ  ជារឿយៗ គេតែងឃើញ
មានតារាល្បីមួយចំនួន តែងធ្វើការវះកាត់ដើម្បីមើលទៅអោយមានលក្ខណៈប្លែក និងស្រស់
ស្អាតជាងមុន    តែចម្លែកអីតែលោក  Xiaolian  គាត់បែរជាបង្ខំចិត្តត្រូវទទួលយកការវះកាត់
បណ្តុះច្រមុះនៅលើថ្ងាសរបស់គាត់ទៅវិញ បន្ទាប់ពីក្រុមវេជ្ជបណ្ឌិតបានសម្រេចចិត្តក្នុងការ
ធ្វើបែបនេះ  ក្រោយពីគ្មានជម្រើសណាផ្សេងល្អនោះទេ    ខណៈពេលដែលច្រមុះដើមរបស់
គាត់​   ត្រូវបានខូចខាតទ្រង់ទ្រាយស្ទើរតែទាំងស្រុង   បន្ទាប់ពីបានជួបគ្រោះថ្នាក់ កាលពីអំ
ឡុងឆ្នាំ ២០១២ កន្លងទៅនេះ។

គួរបញ្ជាក់ផងដែរ  យន្តការនៃការវះកាត់បណ្តុះច្រមុះ  នៅលើថ្ងាសរបស់លោក Xiaolian
មានវ័យ ២២ ឆ្នាំរូបនេះ  ត្រូវបានធ្វើឡើងនៅឯមន្ទីរពេទ្យ ក្នុងខេត្ត Fujian ប្រទេសចិន ។
ដោយឡែក មកទល់នឹងខណៈនេះ   ករណីបណ្តុះច្រមុះនៅលើថ្ងាសរបស់គាត់  បានប្រ
ព្រឹត្តិទៅបានយ៉ាងល្អ ដោយនៅក្នុងនោះ រង់ចាំតែធ្វើការវះកាត់  ផ្លាស់ប្តូរច្រមុះ ដែលនឹង
ធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះតែប៉ុណ្ណោះ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ នឹងចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ចំណាយលុយជាង ៨ ម៉ឺនដុល្លារ ដើម្បីដើរទស្សនា បណ្តាផ្នូរខ្មោច តារាល្បី ទូទាំងពិ
ភពលោក

- បះសក់ គ្រួសារមិនញញើតស្លាប់ រស់នៅជាមួយខ្លាកំណាចធំៗ ដល់ទៅ ៧ ក្បាល
(មានវីដេអូ)

- បេក្ខភាព បុរសមានគីឡូធ្ងន់បំផុតលើលោក សម្រក់ទម្ងន់បានជាង ៣០០ គ.ក រក
ស្នេហឃើញ តាមហ្វេសប៊ុក

- ផ្អើលមើលវីដេអូ  គ្រោះថា្នក់ព្រឺក្បាល   រថយន្តទំនើប  Lamborghini បុកដាច់ខ្លួន មួយ
កំណាត់

- កិច្ចប្រជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ

- ឆោឡោ ពេញមួយយន្តហោះ ខណៈប្រទះ ឃើញពស់មួយក្បាល

ដោយ​ ៖ ពិសី
ប្រភព ៖ ដឹមីរ័រ