CamNews

រូស្ស៊ី៖មនុស្សជាង៦០០នាក់ជាប់នៅលើ ផ្ទាំង​ទឹកកកអណ្ដែត

មនុស្សប្រមាណជាជាង ៦០០នាក់ដែលបានចេញទៅស្ទូចត្រី ត្រូវជាប់នៅលើផ្ទាំងទឹកកក
ដែលបានបាក់ចេញពីគ្នា និងអណ្ដែតទៅក្នុងសមុទ្រភាគខាងកើតរបស់រូស្ស៊ី។ ប៉ុន្ដែក្រោយ
មកពួកគេត្រូវបានជួយសង្គ្រោះ។

ក្រសួងកិច្ចការបន្ទាន់របស់រូស្ស៊ីបានបញ្ជាអោយ ឧទ្ធម្ភាគចក្រ ២គ្រឿង កប៉ាល់ ១១គ្រឿង
និងក្រុមអ្នកជួយសង្គ្រោះ ៤៨នាក់ទៅកាន់កន្លែងកើតហេតុ ដើម្បីសង្គ្រោះអ្នកកំពុងជាប់
នៅលើផ្ទាំងទឹកកកនោះ។

មនុស្សចំនួន ៦៧៥ នាក់បានធ្វើដំណើរទៅកោះ Sakhalin ដើម្បីស្ទូចត្រី ប៉ុន្ដែគ្រោះថ្នាក់បាន
កើតឡើង ផ្ទាំងទឹកកកដែលពួកគេឈរស្ទូចត្រីនោះបានបាក់ចេញពីគ្នា និងអណ្ដែតចេញ
ទៅឆ្ងាយពីច្រាំង។

ផ្ទាំងទឹកកកធំនេះបានអណ្ដែតចេញទៅសមុទ្រប្រមាណជា ៥០០ម៉ែត្រ មុននឹងអ្នកជាប់
នៅលើនោះត្រូវបានជួយសង្គ្រោះ។

ក្រសួងកិច្ចការបន្ទាន់របស់រូស្ស៊ីបានអោយដឹងថា ពុំមានអ្នករងគ្រោះណាម្នាក់ត្រូវរងរបួស
នោះទេក្នុងករណីនេះ។

ប្រជាជនជាច្រើននៅរូស្ស៊ី តែងចូលចិត្តទៅស្ទូចត្រីនៅលើផ្ទាំងទឹកកកធំៗដែលមានប្រហោង
ឬពួកគេចោះប្រហោងដើម្បីអាចស្ទូចត្រីបាន ព្រោះនៅក្រោមផ្ទាំងទឹកកកនោះមានត្រីធំៗច្រើន ហើយនេះក៏ជាការកំសាន្ដមួយបែបដែលមានការពេញនិយមច្រើននៅរូស្ស៊ី៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ BBC

Tags: russiaiceberg