CamNews

ទូរស័ព្ទ 

រូបភាព Galaxy S III ពណ៌ក្រហម ពេលបើកប្រអប់ដំបូង

រូបរាងមិនមានការផ្លាស់ប្តូរអ្វីឡើយ បើប្រៀបនឹង Version ពណ៌ស និងខៀវដែលបាន
ដាក់លក់នោះលើទីផ្សារ។ ប៉ុន្តែ Version ពណ៌ក្រហមប្រើតែ chip Dual Core ក្នុងពេល
ដែល RAM បានដំឡើងដល់ 2 GB។

Galaxy S III ពណ៌ក្រហមជាស្មាតហ្វូនដែល Samsung ផលិតប្រើតែជាមួយ AT&T នៅអាមេរិច។
វាមានលក្ខណប្លែកពី Version អន្តរជាតិត្រង់ប្រើ chip Dual Core Snapdragon S4 ល្បឿន 1,5 GHz
និង RAM 2 GB ដូច Version សំរាប់កូរ៉េ។

តាមការធ្វើការពិសោធន៍(តេស្ត)បានឲ្យឃើញថា វាមិនមានល្បឿនលឿនដូច Galaxy S III Version
អន្តរជាតិនោះទេ។ ប៉ុន្តែរាល់កម្មវិធី និងចំនុចពិសេសៗរបស់ Galaxy S III នៅតែរក្សាទាំងអស់ក្នុង
S III ពណ៌ក្រហមនេះដដែល។

សូមទស្សនារូបភាព S III ពណ៌ក្រហម ពេលបើកប្រអប់ដំបូងទាំងអស់គ្នា !

 

ដោយ៖ សិលា
ប្រភព៖ VE


Tags: Galaxy S III open box red color smartphone samsung hightech