CamNews

អគ្គីភ័យឆាបឆេះអាគារខ្ពស់បំផុតនៅអ៊ឺរ៉ុបកំពុងសាងសង់ ក្នុងក្រុង Moscow

ក្រុមអ្នកពន្លត់អគ្គីភ័យរូស្ស៊ី ត្រូវបញ្ចេញកម្លាំង និងសកម្មភាពយ៉ាងខ្លាំងដើម្បីពន្លត់ភ្លើង
ដែលកំពុងឆាបឆេះនៅលើដំបូលនៃអាគារខ្ពស់កប់ពពកមួយ ដែលកំពុងត្រូវបានសាងសង់
ក្នុងក្រុង Moscow ប្រទេសរូស្ស៊ី។

ភ្លើងឆេះលើដំបូលនៃអាគារកំពុងសាងសង

អគ្គីភ័យនេះបានចាប់ផ្ដើមឆាបឆេះនៅវេលាម៉ោងប្រហែល ៨យប់(ម៉ោងក្នុងស្រុក) និងបាន
រាលដាលមកកាន់ជាន់ទៅ​ ៦៦ និង ៦៧ របស់អាគារ Federation នេះ។

ក្រុមឧទ្ធម្ភាគចក្រត្រូវបានគេប្រើប្រាស់ ដើម្បីជួយដល់បុគ្គលិកពន្លត់អគ្គិភ័យ។ រហូតមក
ទល់នឹងពាក់កណ្ដាលអធ្រាត្រទើបអគ្គីភ័យដែលគេអាចមើលឃើញពីគ្រប់ជ្រុងក្នុងក្រុង
Moscow នេះ ត្រូវបានគ្រប់គ្រង។

ឧទ្ធម្ភាគចក្រចាក់ទឹកពន្លត់ពីលើអាកាស

តាមគម្រោង អាគារ Federation នេះនឹងមានកំពស់ ៩៣ជាន់ និងត្រូវបានសាងសង់រួចរាល់
ក្នុងឆ្នាំ ២០១៣។ អាគារ Federation នឹងក្លាយជាអាគារខ្ពស់បំផុតនៅរូស្ស៊ី ហើយក៏ខ្ពស់បំផុត
នៅអ៊ឺរ៉ុបផងដែរ៕



ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT

Tags: russiabuildingfiremoscow