នៅក្នុងបញ្ជីតារាងចំណាត់ថ្នាក់ Interbrand 2013, Apple និង Google បានដណ្តើមនូវតំណែងលំដាប់ កំពូលទី១ និងទី២ នៃបណ្តាស្លាកយីហោដែលមានតំលៃជាងគេបំផុត លើពិភពលោក ហើយសម្រាប់ ក្នុងឆ្នាំនេះ ស្ថានភាពនោះគឺនៅតែមិនមានការផ្លាស់ប្តូរ ដែលនេះគឺជាក្រុមហ៊ុន២ នាំមុខគេ និងបន្តមាន ការកើនឡើងនូវគម្លាតកាន់តែឆ្ងាយ ជាមួយនឹងអតីតក្រុមហ៊ុនគ្រងតំណែងឈរលំដាប់កំពូលគេ ច្រើន ឆ្នាំជាប់គ្នា កូកាកូឡា។
ក្នុងឆ្នាំនេះ ស្លាកយីហោ Apple បានកើនឡើង ២១% គឺឡើងដល់ចំនួនជាង ១១៨ពាន់លាន ដុល្លារ អាមេរិច រីឯ Google គឺកើនឡើង ១៥% ពោលបានដល់ចំនួនជាង ១០៧ពាន់លាន ដុល្លារអាមេរិច។ ក្នុងនោះ ក្រុមហ៊ុនកូកាកូឡា បានកើនឡើងតែ ៣% ប៉ុណ្ណោះ គឺបានជាង ៨១ពាន់លាន ដុល្លារ អាមេរិច។ ជាមួយនឹងកម្រិត កើនឡើងខាងនេះ វាគឺជាលើកដំបូងហើយ ដែលក្រុមហ៊ុនមួយ មានតំលៃ ស្លាកយីហោលើស ១០០ពាន់លាន ដុល្លារអាមេរិច តាមរបៀបនៃការគិតរបស់ Interbrand។
ក្រៅពីក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូលទាំងពីរខាងលើ នៅក្នុងចំណោមក្រុមហ៊ុន ស្ថិតក្នុងចំណាត់ថ្នាក់ Top 10 ស្លាកយីហោមានតំលៃជាងគេបំផុត គឺយើងនៅសង្កេតឃើញមានក្រុមហ៊ុនបច្ចេកវិទ្យា ៤ ទៀត ផងដែរ ដែលពួកគេរួមមាន៖ ក្រុមហ៊ុន IBM, Microsoft, GE និង Samsung ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ Interbrand, tinhte