ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក យល់ថា ភពអង្គារ ធ្លាប់មានលក្ខណៈដូចទៅនឹងផែនដី ហើយការ
ប៉ះទង្គិចរវាងផែនដី និងអាចម៍ផ្កាយដែលធ្លាក់ចេញពីភពអង្គារ បាននាំមកនូវជីវិតដល់ភពផែនដី។
អង្គារគឺជាភពមួយដែលនៅជិតផែនដីបំផុត មុននេះវាមិនត្រឹមតែមានលក្ខណៈដូចផែនដីអំពី
បរិយាកាស ទឹក និងកំដៅប៉ុណ្ណោះទេ តែវាក៏មានកត្ដាវត្ថុធាតុដទៃដែលអនុញ្ញាតឱ្យជីវិតរស់នៅ
និងរីកចម្រើនបានស្រួល ដែលផែនដីមិនមាន។
បច្ចុប្បន្ន ភពអង្គារគឺជាវាលខ្សាច់ដ៏ត្រជាក់ និងស្ងួត ប៉ុន្ដែកាលពី ៤ពាន់លានឆ្នាំមុន ភពមួយនេះ
ធ្លាប់មានមហាសមុទ្រ និងសម្បូរដោយទឹក។
លោក Carol Stoker អ្នកវិទ្យាសាស្ដ្រនៅមជ្ឈមណ្ឌលស្រាវ Ames របស់ NASA ក្នុងរដ្ឋ California
អាមេរិក ថ្លែងនៅក្នុងសន្និសីទវិទ្យាសាស្ដ្រស្ដីអំពីភពព្រះអង្គារ កាលពីដើមខែសីហា ៖ “៣,៤ ដល់
៤ពាន់លានឆ្នាំមុន គឺជាអំឡុងពេលដែលជីវិតនៅលើផែនដី ចាប់ផ្ដើមកើតមាន ហើយចំណែកភព
អង្គារ ដែលមានលក្ខណៈដូចទៅនឹងផែនដីដែរនោះ ហេតុអ្វីមិនអាចមានជីវិត?”។
ការអះអាងរបស់លោក Carol Stoker ទទួលបានការយល់ស្របពី Steven Benner ដែលជាអ្នក
វិទ្យាសាស្ដ្រផ្នែកគីមីជីវវិទ្យា នៅ Gainesville នៃរដ្ឋ Floria ។ លោក Steven Benner បង្ហាញការ
ប្រកាសមួយដែលមានឈ្មោះថា molybdenum ។
ផែនដី និងភពព្រះអង្គារ
ទំព័រ Discovery បានដកស្រង់សំដីរបស់លោក Steven Benner ឱ្យដឹងថា ៖ “នេះគឺជាអុកស៊ីតកម្ម
មួយប្រភេទដ៏សំខាន់ សម្រាប់ការរីកចម្រើននៃជីវិត ប៉ុន្ដែបញ្ហាត្រង់ថា កាលពី ៣ពាន់លានឆ្នាំមុន ផែនដីមិនទាន់មានអុកស៊ីហ្សែនគ្រប់គ្រាន់ដើម្បីបង្កើតបានជា molybdenum។ ប្រហែលជា ការប៉ះ
ទង្គិចរវាងផែនដី ជាមួយនិងអាចផ្កាយពីភពអង្គារ បាននាំមកនូវជីវិតដល់ភពផែនដីរបស់យើង”។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
មនុស្សភពក្រៅ និងការយល់ឃើញរបស់អ្នកវិទ្យាសាស្ដ្រ
មេជីវិតរបស់បុរស មានការប្រព្រឹត្តទៅ យ៉ាងដូចម្ដេច?
រស់បានប៉ុន្មានថ្ងៃ បើមិនហូបអ្វីសោះ?
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Discovery