CamNews

អំពើហិង្សាប្រឆាំងនឹងវិធានការដោះស្រាយបញ្ហាឱនភាព ថវិការជាតិរបស់ប្រទេសក្រិក

អំពើហិង្សាបានបណ្ដាលអោយមានការឆាបឆេះជាច្រើនកន្លែងនៅក្នុងរដ្ឋធានី Athens របស់
ប្រទេសក្រិក ចលាចលនេះក៏បានរីករាលដាលនៅទូទាំងប្រទេស ខណៈដែលរដ្ឋសភាកំពុង
ធ្វើការអនុម័តទៅលើវិធានការតឹងរឹង ដើម្បីកាត់បន្ថយការចំណាយទៅលើប្រាក់បៀរវត្សរ៍នៃ
មន្ដ្រីរាជការ។
AP បានរាយការណ៍ថា ស្ថិតនៅក្រោមការកៀបសង្កត់ខ្លាំង រដ្ឋសភាបានអនុម័តទៅលើវិធាន
ការរឹតបន្ដឹងថ្មី​ រួមមានការកាត់បន្ថយប្រាក់បៀរវត្សរ៍គោល បញ្ឈប់បុគ្គលិកមន្ដ្រីរាជការចំនួន
១៥.០០០នាក់ និងបន្ធូរបន្ថយច្បាប់ការងារ។

រោងបញ្ជាំងកុន ហាងកាហ្វេ ហាងទំនិញ និងធនាគារជាច្រើនត្រូវបានដុតបំផ្លាញនៅក្នុង
រដ្ឋធានី Athens ដោយក្រុមបាតុករ។ ពួកគេបានបិទមុខ ចោលដុំថ្ម និងគ្រាប់បែបសាំងទៅ
លើកងកម្លាំងនគរបាល នៅមុនពេលសមាជិកសភាបោះឆ្នោតអនុម័តលើកញ្ជប់វិធានការ
កាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។

សារព័ត៌មាន BBC បានចេញផ្សាយថា មនុស្សយ៉ាងតិច ១០០.០០០ នាក់បាននាំគ្នាធ្វើ
ដំណើរទៅកាន់វិមានរដ្ឋសភានៅ Athens និងប្រមាណជា ២០.០០០នាក់ផ្សេងទៀត បាន
ធ្វើបាតុកម្មនៅតាមដងផ្លូវក្នុងក្រុង Thessaloniki ភាគខាងជើងប្រទេសដើម្បីប្រឆាំងនឹង
វិធានការរបស់រដ្ឋសភា ។

ទូរទស្សន៍ជាតិរបស់ប្រទេសក្រិកបានរាយការណ៍ថា ចលាចលនេះបានរាលដាលទៅដល់
កោះទេសចរណ៍ Corfu និង Crete រួមទាំងក្រុងមួយចំនួននៅភាគកណ្ដាលប្រទេស។ ប្រភព
ព័ត៌មានពីនគរបាលបានអោយដឹងថា យ៉ាងហោចណាស់មានបាតុករចំនួន ៣៧នាក់ត្រូវរង
របួស និង ៤៨នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។

នាយករដ្ឋមន្ដ្រីក្រិក​ លោក Lucas Papademos

គួររំឮកថា ប្រទេសក្រិកធ្លាប់បានខ្ចីប្រាក់ ១១០ពាន់លាន euro ពីសហភាពអ៊ឺរ៉ុប(EU) និងមូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) ព្រោះតែឱនភាពនៃថវិការជាតិ។ ដោយសារទឹកប្រាក់ទាំង
នោះមិនអាចជួយស្រោចស្រង់ប្រទេសបាន ក្រុង Athens ត្រូវតែបង្ខំចិត្តអនុម័តវិធានការ
កាត់បន្ថយការចំណាយទៅលើប្រាក់បៀរវត្សរ៍ថ្មីមួយទៀត ដើម្បីទទួលបាន ១៣០ពាន់លាន
ដុល្លារបន្ថែមទៀត។

នាយករដ្ឋមន្ដ្រីក្រិក លោក Lucas Papademos បានអំពាវនាវអោយប្រជាជនមានការអត់ធ្មត់
ទន្ទឹមនឹងនេះក៏បានថ្កោលទោសទៅលើអំពើចលាចលប្រកប់ដោយហិង្សានេះផងដែរ។

លោកនាយករដ្ឋមន្ដ្រីថ្លែងថា ៖ "សកម្មភាពបំផ្លាញ និងអំពើហិង្សានឹងមិនមានកន្លែងជ្រោក
នៅក្នុងប្រទេសប្រជាធិបតេយ្យ សកម្មភាពនេះនឹងមិនត្រូវបានលើកអនុគ្រោះនោះឡើយ"៕

ដោយ​ ៖ សូរីយ៉ា
ប្រភព ៖ TNV