CamNews

តារា 

Maradona ចូលរួមជួយបង្ហាត់ Manchester United នៅ Dubai?

ខណៈពេល​ ដែលក្របខណ្ឌ FA CUP បានចាប់ផ្តើម ប្រកួតកាល ពីសប្តាហ៍មុននោះ ក្រុម បិសាច ក្រហម Manchester United ដែលបានធ្លាក់ ចេញមកហើយនោះ បាននាំគ្នា ទៅហ្វឹកហាត់ នៅ​ទី កន្លែង ដែលមាន អាកាសធាតុ ក្តៅវិញម្តង គឺ Dubai ។

Manchester United star bright "pose" for photos with Maradona 1

ពេលនៅកន្លែង ហ្វឹកហាត់ របស់ Manchester United គេបានប្រទះឃើញ អតីតកីឡាករឆ្នើមរបស់ អាហ្សង់ទីន Maradona នៅទីលាន ហ្វឹកហាត់ផងដែរ ។ កីឡាករ Manchester United ម្នាក់ៗមើល ទៅ សប្បាយ​រីករាយ ណាស់បើ មើលតាមរូបថតទៅ ។ តែអ្វីដែល ទស្សនិកជន ឆ្ងល់នោះថា តើ ហេតុអ្វី បានជា Maradona នៅ Dubai ជាមួយ Manchester United ធ្វើអ្វី? ទស្សនិកជន បានប៉ាន់ ស្មានថា Maradona ច្បាស់ជា មកជួយ David Moyes ក្នុងការហ្ចឹក ហាត់នេះហើយ មើលទៅ ។ តែ គ្មានប្រភព ព័ត៌មានថា បាននិយាយថា Maradona មកជួយឡើយ ។

Manchester United star bright "pose" for photos with Maradona 3

យ៉ាងណាមិញ ការហ្វឹកហាត់ នៅអាកាសធាតុ ក្តៅនេះ គឺជាគំនិតមួយ របស់ Sir Alex ដែលការពី រដូវកាលមុន គាត់ក៏បានធ្វើ ដូចនេះដែរ ហើយទទួលបាន លទ្ធផលល្អណាស់ ដូចនេះហើយ ទើប David Moyes មកសាកល្បងម្តង ។ Manchester United នឹងត្រលប់មក អង់គ្លេសវិញ ហើយនឹងជួប ជាមួយក្រុម Crystal Palace នៅថ្ងៃទី ២៣ កុម្ភះ ៕ 

Manchester United star bright "pose" for photos with Maradona 4

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14 


Tags: football manchester united david moyes sir alex maradona