បណ្ដាស្ថិតិស្ដីអំពីលទ្ធផលនៃជំនួញដ៏ជោគជ័យរបស់ Apple និង Samsung ធ្វើឱ្យមនុស្សមិនតិច
នោះទេ មានការភ្ញាក់ផ្អើលខ្លាំង។
យោងតាមទិន្នន័យនៃស្ថិតិ គេឃើញថា Apple គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដែលទទួលបានប្រាក់
ចំណេញខ្ពស់បំផុត ក្នុងពិភពលោក។ បច្ចុប្បន្ន ប្រាក់ចំណេញដែល Apple រកបាន គឺ រហូតដល់
ទៅ ៦៥% នៃទីផ្សារសរុប ហើយតាមពីក្រោយគឺ Samsung រកបាន ៤១% ។
ដូច្នេះ ជាមួយនឹងស្ថិតិខាងលើ ប្រសិនគេគិតតែក្រុមហ៊ុន Apple និង Samsung នោះ គេដឹងថា
ក្រុមហ៊ុនទាំង ២នេះ កាន់កាប់ដល់ទៅ ១០៦% នៃប្រាក់ចំណេញសរុបក្នុងទីផ្សារ។
បកស្រាយចំពោះទិដ្ឋភាពខាងលើនេះ ក្រុមអ្នកវិភាគជាច្រើន អះអាងថា មូលហេតុដែលនាំឱ្យ
មានប្រការនេះកើតឡើង គឺ បណ្ដាក្រុមហ៊ុនផ្សេងៗ (ក្រៅពី Apple និង Samsung) ក្នុងវិស័យ
ទូរគមនាគមន៍ សុទ្ធសឹងតែ កំពុងធ្វើសកម្មភាពបែប “ចាំមើលស្ថានភាព” ក្នុងនោះ មានក្រុមហ៊ុន
ខ្លះ កំពុងស្ថិតក្នុងស្ថានភាពខាតបង់។
ស្ថិតិខាងលើនេះ ត្រូវបានប្រកាសជាសាធារណៈ ដោយក្រុមហ៊ុន Canaccord Genuity ។ ប៉ុន្ដែ
ក្នុងចំណោមក្រុមហ៊ុនដែលត្រូវបានធ្វើស្ថិតិ គេមិនបានរាប់បញ្ចូល Xiaomi ជាក្រុមហ៊ុនធំថ្មី របស់
ចិន ដែលកំពុងក្លាយជាអំណាចថ្មី ក្នុងវិស័យទូរស័ព្ទចល័តពិភពលោក។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena