CamNews

ជីវិត និងការងារ 

Jessica Simpson ស្រកទម្ងន់ ២០គីឡូក្រាម ក្រោយពីឆ្លងទន្លេ ៤ខែ

រយៈពេលត្រឹមតែ ៤ខែប៉ុណ្ណោះ បន្ទាប់ពី Jessica Simpson ឆ្លងទន្លេ បង្កើតបានកូនស្រីច្បង
ដែលមានឈ្មោះថា Maxwell ទម្ងន់របស់នាងបានស្រកអស់ រហូតដល់ ២០គីឡូក្រាម។ នេះ
អាចនិយាយបានថា ជាជោគជ័យមួយបែបធម្មជាតិ សម្រាប់ស្ដ្រីដែលទើបបានឆ្លងទន្លេរួច។

Khi mang bầu, trọng lượng của Jessica lên đến gần 80 kg

Jessica Simpson បានបង្ហើបពីសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ដូចខាងក្រោម ៖

-ម៉ោង ៧ព្រឹក ៖ ក្រោកពីគេង អោយកូនបៅ។ ក្រោយមក នាងញ៉ាំអាហារពេលព្រឹក មាននំប៉័ង
មួយបន្ទះ ជាមួយនឹងស៊ុតស ម្ទេស និង cheese មិនមានជាតិខ្លាញ់។

-ម៉ោង ៨ ៖ ដើរកំសាន្ដតាមតំបន់ប្រជុំជនជាមួយស្វាមី Johnson និងកូនស្រី។

-ម៉ោង ១១ ៖ Jessica ត្រូវហាត់ប្រាណជាមួយគ្រូបង្វឹក Harley Pasternak (១ សប្ដាហ៍ ៤ដង)។
ពេលល្ងាច ហាត់ប្រាណប្រហែល ៤៥នាទី។

-ម៉ោង ១២ និង ៣០នាទី ៖ ប្រសិនជាថ្ងៃពុធ នាងនឹងហាត់ប្រាណនៅផ្ទះ។

-ម៉ោង ១៣ ៖​ គឺជាពេលដែលនាងញ៉ាំអាហារសំខាន់ប្រចាំថ្ងៃ។ អាហារនេះ មានដូចជា សាច់
មាន់សាតេ និងបន្លែ។

Để lấy lại vóc dáng gần như thời son rỗi, ngôi sao 32 tuổi cần phải cố gắng nhiều

-ម៉ោង ១៤ ៖ បីកូនស្រី Maxwell ដើរលេង ឬហាត់រត់នៅក្នុងផ្ទះ។ បន្ទាប់ពីហាត់ នាងញ៉ាំទឹក
ក្រឡុង ស្ដ្រូបូរី និងខ្ញី (ប្រភេទភេសជ្ជះដែលមានស្ដ្រូបូរី ខ្ញី និងទឹកដោះគោជូ)។

-ម៉ោង ១៨ និង ៣០នាទី ៖ ងូតទឹកអោយកូន និងនាំចូលទៅគេង។ ក្រោយមក Jessica ញ៉ាំ
អាហារជាមួយម្ដាយនាង។ អាហាររួមមាន ត្រី ផ្កាខាតណា ត្រប់ ទំពាំងបារាំង។ ចំណែកអាហារ
លាងមាត់របស់នាង គឺ សូកូឡា។

-ម៉ោង ២២ ៖ ចូលគេង៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ NS


Tags: Jessica Simpson star us